28/09/2016 10:22 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធនិងផគមនាគមន៍អ៊ីតាលី


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធនិងផគមនាគមន៍អ៊ីតាលី

ថ្លែងមតិនៅក្នុងជំនួបសន្ទនា ជាមួយរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ​ និង​គមនាគមន៍​អ៊ីតាលី លោក Graziano Delrio នារសៀលថ្ងៃទី២៦កញ្ញា នៅទីក្រុង​ហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​សង្កត់​ធ្ងន់​ថា៖ រដ្ឋាភិបាលវៀត​ណាម​ បានគាំទ្រអង្គភាព​អាជីវកម្ម​អ៊ីតាលី កសាង​ផែន​ការ​ធ្វើ​អាជីវកម្ម​យូរ​អង្វែង​ និង​​អនុវត្ត​គំរោងការណ៍​មាន​ប្រសិទ្ធិភាព​នៅវៀតណាម​។ នាយក​រដ្ឋមន្ត្រីបានស្នើអោយភា​គីទាំង​ពីរ​ត្រូវ​បង្កើន​ការផ្លាស់​ប្តូរព័ត៍មាន បង្ក​លក្ខណះ​ងាយ​ស្រួលអោយ​អង្គភាព​អាជីវ​កម្ម​នៃប្រទេស​ទាំង​ពីរ​ចូល​រួមគំរោង​ការណ៍​ហេដ្ឋារ​ចនាសម្ព័ន្ធ​គមនាគម​ន៍​នានា។​ ទន្ទឹមនឹងនោះ លោកក៏បានស្នើអោយភាគី​អ៊ីតាលី​ជំរុញ EUចុះ​ហត្ថ​លេខា និង​អនុម័ត​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី វៀត​ណាម-EU ( EVFTA) ក៏ដូច​ជា​ទទួលស្គាល់វៀត​ណាម​ជាខឿន​សេដ្ឋកិច្ច​ទីផ្សារ​។ ប្រការនេះ​នឹងរួម​ចំណែក​ជំរុញទំនាក់​ទំនង​សហប្រតិ​បត្តិការ​សមភាព និង​មាន​ផល​ប្រយោជន៍​ដូ​ច​គ្នា រវា​ង​វៀតណាមនិង EU។​ រីឯ រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍​អ៊ីតាលី លោក​ Graziano Delrio ក៏បានអោយដឹងថា៖ រដ្ឋាភិបាលអ៊ីតាលីក៏យក​ចិត្តទូក​ដាក់​ជាច្រើន ដល់ការរក្សាយន្ត​ការ​នាវាចរណ៍​ អាកាសចរណ៍ និងធានាការផ្លាស់ប្តូរពាណិជ្ជកម្ម​ អភិវឌ្ឍន៍​សេដ្ឋកិច្ច​សកល៕
 

តា​ម​ VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ