21/05/2016 10:32 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី

ក្នុងក្របខ័ណ្ឌសន្និសីទជាន់ខ្ពស់ រំលឹកខួបអនុស្សាវរីយ៍លើកទី២០ ទិវាបង្កើតទំនាក់ទំនងសន្ទនាអាស៊ាន -រុស្ស៊ី តាមសេចក្ដី​អញ្ជើញ​ របស់ប្រធានាធិបតីរុស្ស៊ី​លោក Vladimir Putin នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ តាម​ម៉ោង Sochi (គឺយប់ថ្ងៃទី១៩ខែឧសភា​តាមម៉ោងហាណូយ) នាយករដ្ឋមន្ត្រី​វៀត​ណាម លោក Nguyen Xuan Phuc បានមានជំនួបសន្ទនា ជាមួយប្រធានាធិបតីរុស្ស៊ី លោក  Vladimir Putin។

​ប្រធានាធិបតី រុស្ស៊ីលោក Vladimir Putin បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់​វៀត​ណាម ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ និង​អះអាង​ថា៖ វៀតណាមជានិច្ចកាលជា​អាទិភាព​មួយ​ក្នុង​ចំណោម ​អាទិភាព​កិច្ច​ការ​បរទេស​របស់​រុស្ស៊ី នៅក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វីក។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអោយដឹងថា៖ វៀតណាម​ត្រៀម​​ខ្លួន​ជាស្រេច ជាស្ពានតភ្ជាប់ ដើម្បីអង្គភាពអាជីវកម្ម​រុស្ស៊ីបើកទូលាយសកម្ម​ភាព នៅទីផ្សារ​ប្រទេស​នានា​ ក្នុងតំបន់អាស៊ីអាគ្នេយ៍និយាយរួម និងអាស៊ាននិយាយ​ដោយ​ឡែក ជាពិសេស​គឺក្នុង​សភាព​ការណ៍​ដែល​វៀត​ណាម បាន​និងកំពុងចុះហត្ថ​លេខា ចូលរួម​កិច្ចព្រម​ព្រៀង​ពាជ្ជកម្ម​សេរីជា​ច្រើន​ជាមួយ​ប្រទេស​និង​តំបន់​ជា​ច្រើន​។

​ថ្នាក់ដឹកនាំទាំងពីររូប បានឯកភាពបន្តរួមសហការជាមួយគ្នាអោយជិតស្និទ្ធិថែម​ទៀត និងយកចិត្ត​ទុក​ដាក់ លើក​កំពស់​ប្រសិទ្ធិភាព កម្មវិធី និងគំរោងការណ៍​សហប្រតិបត្តិការស្នូល ពិសេសគឺក្នុង​ការផ្លាស់ប្តូរពាណិជ្ជកម្ម ប្រេងឧស្ម័ន និងទេសចរណ៍។

​ពិភាក្សាអំពីបំរ៉ែបំរួលដ៏ស្មុគ្រ​ស្មាញនាពេលថ្មីៗនេះ នៅសមុទ្រខាងកើត ប្រធានា​ធិបតី​លោក Vladimir Putin បាន​ចែក​រំលែក​ថា៖ រុស្ស៊ីយកចិត្តទុកដាក់ជា​ច្រើន ចំពោះសភាពការណ៍នៅអាស៊ីអាគ្នេយ៍និយាយ​រួម និង​នៅ​សមុទ្រ​ខាង​កើតនិយាយដោយ​ឡែក ហើយអះអាងនូវគោលជំហររបស់រុស្ស៊ី​គឺ ត្រូវដោះស្រាយ​ជំលោះនៅ​សមុទ្រ​ខាង​កើត ដោយសន្តិវិធី ផ្អែក​ទៅលើការគោរពច្បាប់អន្តរជាតិ ពិសេសគឺ​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ ស្ដីអំពី​ច្បាប់​សមុទ្រ ឆ្នាំ​១៩៨២ (UNCLOS) អនុវត្តគ្រប់​គ្រាន់ និង​ប្រសិទ្ធិភាព​សេចក្ដី​ថ្លែង​ការណ៍ ស្ដីអំ​ពីប្រតិបត្តិ​របស់​ភាគី​នានា​​នៅសមុទ្រ​ខាងកើត គាំទ្រអាស៊ាននិងចិនរួម​សហការ​កសាងក្រមប្រតិបត្តិនៅ​សមុទ្រ​ខាង​កើត៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ