03/12/2015 09:19 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភានិងសភាជាន់ទាបបារាំង


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភានិងសភាជាន់ទាបបារាំង

ក្នុងក្របខ័ណ្ឌដំណើរ​ទស្សនកិច្ចចូលរួមសន្និសីទលើកទី២១ អនុសញ្ញា​ក្របខ័ណ្ឌ​នៃអង្គការ​សហ​ប្រជា​ជាតិ​ស្ដីពី​បំរ៉ែបំរួល​អាកាស​ធាតុ (COP 21) នាថ្ងៃទី១ខែធ្នូឆ្នាំ២០១៥ នាយក​រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung បានអញ្ចើញ​ជួបសន្ទនា ជាមួយប្រធានព្រឹទ្ធសភាបារាំងលោក Gerard Larcher និង​ប្រធាន​សភា​ជាន់​ទាប​លោក Claude Bartelone។ នាយករដ្ឋមន្ត្រី Nguyen Tan Dung និងថ្នាក់​ដឹកនាំ​រដ្ឋ​សភា​បារាំង​ទាំង​ពីរ​រូប​ឯក​ភាព​ចាត់​ទុក​ថា​ប្រទេសទាំង​ពីរត្រូវ​នាំទំនាក់​ទំ នង​សហប្រតិបត្តិការ​ទ្វេភា​គី​អភិវឌ្ឍន៍​យ៉ាង​ជាក់​ស្ដែង ​និង​ប្រសិទ្ធិ​ភាព​ ពិសេសគឺកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​វិនិយោគ​ សំដៅ​ឆ្លើយ​តប​នឹង​សំណូម​ពរអភិវឌ្ឍន៍​នៃ​ប្រទេស​ទាំង​ពីរក្នុងដំណាក់កាលនាបច្ចុប្បន្ន។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរព្រឹទ្ធស​ភានិង​រដ្ឋស​ភាបារាំង​សំរេច​ការអនុម័តលើកិច្ចព្រមព្រៀងដៃគូ និងសហប្រតិបត្តការលើគ្រប់វិស័យវៀតណាម- EU (PCA) គាំទ្រ​ចុះហត្ថលេខាជាផ្លូវការ និងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម- EU (PCA) យ៉ាងឆាប់រហ័ស។

​ថ្នាក់ដឹកនាំរដ្ឋសភាបារាំងទាំងពីររូបបានអះអាងថា រដ្ឋសភាបារាំង​គាំទ្រការ​បង្កើន​ទំនាក់​ទំនង​លើគ្រប់​វិស័យ​រវាង​វៀត​ណាម​និង EU សន្យានឹងសំរេចការអនុម័តលើ PCA យ៉ាង​ឆាប់​រហ័ស​និង​ជំរុញ​និងចលនា​រដ្ឋាភិបាល​បារាំង​គាំទ្រ​ EVFTA។ នាយក​រដ្ឋមន្ត្រី​និង​ថ្នាក់​ដឹក​នាំព្រឹទ្ធ​សភានិង​សភាជាន់​ទាប​បាន​ផ្លាស់​ប្តូរ​អំពី​ស្ថាន​ភាព​នៅ​សមុទ្រ​ខាង​កើតស្ដី​ពីបំរ៉ែបំរួល​គំរាមកំហែង​សន្តិសុខ​សុវត្ថិភាព​ និងសេរីភាព​នាវាចរណ៍​អាកាស​ចរណ៍​នៅដំបន់​ដែលមាន​ខ្សែនាវាចរណ៍​ដ៏ធំធេងតភ្ជាប់ទ្វីបអឺរ៉ុបនិងអាស៊ីបូព៌ា។ ថ្នាក់ដឹកនាំរដ្ឋសភាបារាំងទាំងពីររូបបានឯកភាពចាត់ទុកថា រាល់ជំលោះត្រូវបានដោះស្រាយដោយសន្តិវិធីតាមរយៈការចរចារ លើមូលដ្ឋានគោរពច្បាប់អន្តរជាតិ អនុសញ្ញា​អង្គការសហប្រជា​ជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) សង្កត់ធ្ងន់ថា សន្តិសុខ​សុវត្ថិភាពនាវាចរណ៍​ជានិច្ចកាល​ជាអាទិភាពខ្ពស់របស់បារាំង។

​មុននោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអញ្ចើញជួបសន្ទនាជាមួយលោកស្រី Irina Bokova អគ្គនាយិការ UNESCO នៅទីស្នាក់ការអង្គការ UNESCO។ លោកស្រី Irina Bokova បានសង្កត់​ធ្ងន់ថា វៀតណាម​មាន​តួនាទី​ដ៏សែន​សំខាន់ក្នុង​ការបង្កើនការ​យល់ដឹង​សហប្រតិបត្តិការ រវាងបណ្ដាប្រទេសសមាជិកនៃអង្គកការ UNESCO បាន​មានការរួមចំណែក​ប្រកបដោយ​ប្រសិទ្ធិភាព​ទៅក្នុង​ការអភិរក្ស​ពង្រីកអភិវឌ្ឍន៍​រាល់​តំលៃវប្បធម៍​របស់​មនុស្សលោក​ក៏ដូចជាអនុវត្ត​គោលដៅ​សហ័សវត្ស (MDGs)។

​ រីឯនាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា​វៀតណាម​នឹងបន្ត​ខំប្រឹង​ប្រែង​រួមជា​មួយ​សមាជិក​ផ្សេង​ៗ​ចូល​រួម​យ៉ាងសកម្ម ក្នុងការសំរេចចិត្តរបស់ UNESCO បង្ហាញ​តួនាទី​សមាជិក​សកម្ម​និង​មាន​ការ​ទទួល​ខុស​ត្រូវ​របស់​សហគមន៍​អន្តរជាតិ អនុវ​ត្តគោល​នយោ​បាយ​កិច្ច​ការ​បរទេស​ឯករាជ​ម្ចាស់​ការ​និង​សមាហរណកម្ម​លើគ្រប់​វិស័យ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ