19/11/2015 09:15 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាឆែក


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាឆែក

ក្នុងជំនួបសន្ទនានាថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Tan Dung បាន​អះអាងថា៖វៀតណាមជានិច្ចកាលគោរព​ និងមានគោលបំណងរួមជាមួយសាធារណះរដ្ឋ​ឆែក ជំរុញ​ទំនាក់​ទំនង​រវាងប្រទេស​ទាំងពីរលើគ្រប់​វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្ដែង សំរាប់ប្រទេសទាំងពីរ។ នាយក​រដ្ឋមន្ត្រី លោក Nguyen Tan Dung ក៏បានស្នើអោយភាគីទាងពីរត្រូវជំរុញខ្លាំង​ថែមទៀត កិច្ច​សហប្រតិបត្តិ​ការ​លើគ្រប់​ជ្រុងជ្រោយ ពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជ​កម្ម  វិនិយោគ ទេសចរណ៍ អប់រំនិងបណ្ដុះបណ្ដាល។ ប្រធាន​ព្រឹទ្ធសភា Milan Stech បានអោយដឹងថា៖ ឆែកមានសហគមន៍ជនវៀតណាមជាច្រើន កំពុងបានសិក្សា​រៀន​សូត្រ រស់នៅ រួមចំណែកក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ​។ លោក​ក៏បាន​អះអាង​ថែម​ទៀត​ថា៖ ឆែកជានិច្ចកាលគោរព និងយកចិត្ត​ទុក​ដាក់ ជំរុញ​ការ​អភិវឌ្ឍន៍​ទំនាក់​ទំនង​សហ​ប្រតិបត្តិ​ការ​ជាមួយ​វៀត​ណាម លើ​គ្រប់វិស័យ ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ