16/07/2016 10:15 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ

នៅក្នុងជំនួបសន្ទនា​ជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ក្នុង​ឱកាសចូល​រួមសន្និសីទ​ជាន់​ខ្ពស់ វេទិកា​សហប្រតិបត្តិ​ការ​អាស៊ី-អឺរ៉ុប (ASEM) លើកទី១១ នៅទីក្រុង Ulan Bator ប្រទេស​ម៉ុង​ហ្គោលី នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក Nguyen Xuan Phuc បានអះ​អាង​ថា៖ វៀតណាម​នឹង​រួម​សហការ​ ជាមួយឡាវស្រាវជ្រាវយ៉ាងម៉ត់ច់ត និងដោះស្រាយការលំបាកនានាអោយទាន់ពេលវេ​លាសំរាប់​គំរោងការណ៍​ដោយអង្គភាព​អាជីវកម្ម​វៀត​ណាម វិនិយោគ​នៅឡាវ ដើម្បីគំ​រោង​ការណ៍​ទាំង​នេះ​អនុវ​ត្ត​ប្រកប​ដោយ​ប្រសិទ្ធិភាព​ ទាន់ពេលវេលា រួមចំណែកថែម​ទៀតចំពោះការអភិវឌ្ឍន៍​របស់ឡាវ។ វាយតំលៃអំពីតួនាទី​របស់​ឡាវ ក្នុង​ថានះ​ជាប្រ​ធានអាស៊ាន ២០១៦ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានគោលបំណងថា៖ ប្រទេស​ទាំង​ពីរ ក៏ដូច​ជាប្រទេសនានាជា​សមាជិកអាស៊ាន ត្រូវ​បង្កើន​កិច្ចសហប្រតិ​បត្តិការ ជាមួយគ្នា​ថែម​ទៀត សំដៅ​ពង្រឹង​ចំណង​សាមគ្គីភាព ឯកភាពរបស់អាស៊ាន​ធានាថាអាស៊ានមាន​គោលជំហរឯកភាព អំពីបញ្ហាក្នុងតំបន់ ជាពិសេស​គឺបញ្ហា​សមុទ្រខាងកើត។

​រីឯ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith អះអាងថា៖ រដ្ឋាភិបាលឡាវ​នឹងរួម​សហការជិត​ស្និទ្ធិ ជាមួយ​រដ្ឋាភិបាល​វៀត​ណាម ដើម្បីបណ្ដាគំរោង​ការណ៍​របស់​អង្គភាព​អាជីវកម្ម​វៀតណាម ​វិនិយោគ​នៅឡាវ​ប្រកបដោយ​ប្រសិទ្ធិភាព ទាន់​ពេលវេលា៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ