17/02/2016 09:55 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ

ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិកនៅអា​មេរិក នាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានមានជំនួបសន្ទនាជា​មួយ​សមភាគីថៃ លោក Prayut Chan Ocha ដើម្បី​ពិភាក្សា​អំពីវិធាន​ការជំរុញ​កិច្ចស​ហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នាពេលខាងមុខនេះ។ នាយករដ្ឋមន្ត្រីទាំងពីររូប​បាន​ឯកភាព​បញ្ជា​ណែនាំកម្ម​វិធី​សកម្មភាព អនុវត្តទំនាក់ទំនង​ដៃគូយុទ្ធសាស្ត្រ ដំ​ណាក់​កាល ២០១៤-២០១៨ និង​បណ្ដាល​ទ្ធផល​នៃកិច្ចប្រជុំគណរ​ដ្ឋមន្ត្រី​រួម លើកទី​៣ (នាខែកក្កដា​ឆ្នាំ​២០១៥)។

​នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានស្នើអោយភាគីទាំងពី​រ ត្រូវរួម​សហការ អនុវត្ត​ល្អអនុស្សរណះ​យោគយល់​គ្នា ស្ដីអំពីកិច្ចសហប្រតិបត្តិការ​ពលករ និងកិច្ច​ព្រម​ព្រៀង​ជ្រើស​រើស​ពលករ​ដែល​បាន​ចុះហត្ថ​លេខានា​ខែកក្កដា​ឆ្នាំ​២០១៥​កន្លង​ទៅ។​ ទន្ទឹម​នឹង​នោះ នាយករដ្ឋមន្ត្រីក៏បានស្នើអោយភាគីថៃ រួមស​ហការ​ជាមួ​យវៀត​ណាម ក្នុង​ពេល​ដោះស្រាយបញ្ហាអ្នក​នេសាទ នាវាចរណ៍ តាម​ស្មារតីមនុស្ស​ធម៏ មិត្តភាព​របស់​ប្រជាជន​នៃប្រទេសទាំង​ពីរ និង​ទំនាក់ទំនងដៃគូ​យុទ្ធសាស្ត្រ។ នាយករដ្ឋមន្ត្រីលោក Prayut Chan Ocha បាន​ឯក​ភាព​ជំរុញ​ខ្លាំង​ទំ​នាក់ទំនង​សហប្រតិបត្តិការ រវាង​ប្រទេសទាំង​ពីរ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​វិនិយោគ និងប្រមូល​ផ្តុំដោះស្រាយបញ្ហាបញ្ហា​សំខាន់ ដូចជា ៖កិច្ចសហប្រតិបត្តិ​ការពលករ នេសាទ និងកសិកម្ម។ នាយក​រដ្ឋមន្ត្រីទាំង​ពី​ររូប ក៏បាន​ឯកភាព អំពី​ការបង្កើន​ចំណង​សាមគ្គីភាព ពង្រីកតួនាទី​ជាមជ្ឈមណ្ឌល របស់អាស៊ាន ក្នុង​ពេលដោះ​ស្រាយ​បញ្ហាសន្តិភាព សន្តិសុខ និងអភិវឌ្ឍន៍​ក្នុងតំបន់ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ