06/07/2015 09:33 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន

នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រួមជាមួយគណៈ​ប្រតិភូ​ជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុង​តូក្យូរ​ត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ច​ចូលរួមសន្និសីទ​ជាន់ខ្ពស់មេគង្គ -ជប៉ុន លើកទី៧ និងសកម្មភាពការទូតនានា ប្រកបដោយជោគជ័យ។

មុននោះ នារសៀលថ្ងៃទី៤ ខែកក្កដា នៅទីក្រុងតូក្យូរ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បាន​ជួប​សន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន​ លោក ​Shinzo Abe ។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពអំពីការ​រក្សារដំណើរ​បំពេញ​ទស្សនកិច្ច ជួបសន្ទនានៅគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់ជាន់ខ្ពស់ ​បង្កើន​ថែមទៀត​នូវទំនុកទុកចិត្តខាងនយោបាយ។

ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពសហប្រតិបត្តិការជំរុញការអនុវត្តរាល់​គំរោងការណ៍សំខាន់ៗ សម្រេចយ៉ាងឆាប់នូវចក្ខុវិស័យរយៈមធ្យមនិងយូរអង្វែងអំពីកិច្ចសហប្រតិបត្តិការកសិកម្ម។ នាយករដ្ឋមន្ត្រីជប៉ុន សន្យាជួយឧបត្ថម្ភវៀតណាមនូវហេដ្ឋារចនាសម្ព័ន្ធទាំងខាងគុណភាព និងបរិមាណ ឆ្ពោះទៅការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់។ លោក Shinzo Abe ក៏បានសន្យាលៃទុកប្រភព​ទុនជួយឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ ( ODA ) នៅកំរិតខ្ពស់សំរាប់វៀតណាមអភិវឌ្ឍន៍័និរន្តរភាពផងដែរ។ ថ្លែង​មតិក្នុងសន្និសីទកាសែត  បន្ទាប់ពីជំនួបសន្ទនាទៅលើ នាយករដ្ឋមន្ត្រី Nguyen Tan Dung   បានអោយដឹងថា៖

 “ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះនាយករដ្ឋមន្ត្រីជប៉ុន​លោក Shinzo Abe ដែលបានផ្តល់ប្រាក់​ទុន ODA ​សំរាប់ វៀតណាម ​លើកទី ១ ក្នុងឆ្នាំសារពើព័ន្ធ ២០១៥ គឺ ៣ ពាន់លានដុល្លារអាមេរិក។ ជាពិសេស លោកនាយករដ្ឋមន្ត្រីជប៉ុន បានគាំទ្រជួយឧបត្ថម្ភសំរាប់គំរោងការណ៍ មន្ទីរពេទ្យ Cho Ray ទី២ដោយមានឈ្មោះ មន្ទីរពេទ្យ មិត្តភាពវៀតណាម-ជប៉ុន។        នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពបង្កើនកិច្ច​សហ​ប្រតិបត្តិការ​ នៅក្នុងបណ្ដាវេទិកាតំបន់និងអន្តរជាតិ។​ អ្នកដឹកនាំពីររូប​ឯកភាពគ្នា​អំពីសារសំខាន់នៃការធានាសុវត្តិភាព សន្តិសុខ និង​សេរីភាពនាវាចរណ៍​​អាកាសចរណ៍ ស្នើអោយភាគីទាក់ទិននានាមិនមានសកម្មភាព​​​បង្កភាពស្មុគ្រស្មាញ​ថែមទៀត និងបើកទូលាយជំលោះនៅសមុទ្រខាងកើត គោរពច្បាប់អន្តរជាតិ​ជា​ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីឆ្បាប់សមុទ្រ ១៩៨២ ក៏ដូចជា សេចក្ដីថ្លែងការណ៍ស្ដីពីប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការកសាងក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ