នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ អន្តរជាតិនៃមហាវិទ្យាល័យ Havard

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ អន្តរជាតិនៃមហាវិទ្យាល័យ Havard
នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងជំនួបសន្ទនាជាមួយលោក Ricardo Hausmann នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍អន្តរជាតិនៃមហាវិទ្យាល័យ Havard នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថាដោយមាន បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខានេះ វៀតណាមនឹងខំប្រឹងប្រែងក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញច្រើនបំផុតលើពិភពលោក។ រីឯ សាស្ត្រាចារ្យ Ricardo Hausmann បានអះអាងថា៖គ្មានប្រទេសកំពុងអភិវឌ្ឍន៍ណាមួយ អាចមានល្បឿនកំណើននាំចេញលឿននិងអស្ចារ្យដូចជាវៀតណាមទេ។ ទន្ទឹមនឹងនោះ លោកក៏បានចាត់ទុកថា៖ប្រសិនបើចង់បង្កើន កំណើនស្ថិរភាពវៀតណាមត្រូវបង្កើនបន្ថែមមុខទំនិញនាំចេញ និងបង្កើនបន្ថែមតំលៃចំពោះមុខទំនិញថែមទៀត។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានចាត់ទុកថា៖ បណ្ដាមតិរបស់លោក Ricardo Hausmann គឺត្រឹមត្រូវ និងជ្រាលជ្រៅអំពីស្ថានភាពនៅវៀតណាម។ រដ្ឋាភិបាលនឹងផ្ទៀងស្ដាប់ និងអនុវត្តក្នុងរយៈពេលមធ្យមនិងយូរអង្វែង ដើម្បីទាក់ទាញវិនិយោគិនច្រើនថែមទៀតមកដល់វៀតណាម ដើម្បីក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញច្រើនបំផុតលើពិភពលោក៕
តាម VOV5-វិទ្យុសម្លេងវៀតណាម