20/01/2017 09:06 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយកប្រតិបត្តិនិងសមាជិក WEF មួយចំនួន


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយកប្រតិបត្តិនិងសមាជិក WEF មួយចំនួន

នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នាយក​រដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Xuan Phuc និង​គណៈប្រតិភូ​ជាន់​ខ្ពស់​វៀត​​ណាម បានអញ្ជើញ​ចូលរួម​សន្និសីទ​ប្រចាំ​ឆ្នាំ​លើក​ទី​៤៧​ នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ដែល​បានជួប​ប្រាស្រ័យ​​ជាមួយ​នាយក​ប្រតិបត្តិ លោក Philipp Roeser និងសមាជិក​មួយ​ចំនួន ក្នុងវិ​ស័យហិរញ្ញ​វត្ថុ​​របស់​វេទិកា​សេដ្ឋកិច្ចពិភព​លោក (WEF)។
 
​នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បានបង្ហាញនូវ​ការយកចិត្ត​ទុក​ដាក់​ចំពោះ​​​​សរសរទ្រូង​ចំនួន​១២ អំពីសមត្ថភាព​ប្រកួតប្រជែង​សកល ដែល ​WEF ប្រើ​ប្រាស់​ ដើម្បីវាយតំលៃអំពី​សមត្ថភាព​ប្រកួត​ប្រជែង របស់​​ប្រទេស​ទាំងឡាយ​ដែល​ក្នុង​នោះ​មាន​វៀត​ណាម។ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc​បាន​អោយ​ដឹង​ថា៖
 
 “​សរសរ​ទ្រូង​ចំនួន១២ អំពីសមត្ថភាព​ប្រកួតប្រជែងនេះ​ យើងខ្ញុំចាត់​ទុក​ថា៖ របប​ដើរតួនាទី​សំខាន់​ណាស់។ ដូច្នេះ​ រដ្ឋាភិបាល​វៀត​ណាម ប្រមូល​ផ្តុំគ្រប់​កម្លាំង សមត្ថភាព​ដើម្បីដោះស្រាយ​បញ្ហាបែប​បទ តាម​ក្របខ័ណ្ឌ​អន្តរជាតិ និង​តាម​ខឿន​សេដ្ឋកិច្ច​តំបន់​។ គ្រឹះ របប​នេះត្រូវ​ធានា​ចរិត​លក្ខណះគ្រប់​គ្រាន់​ប្រគល់​​អោយ​​ប្រជាជ​ន នូវឱ​កាសរួម​វិភាគ​ទាន​ចំពោះ​ការ​ជោគ​ជ័យ​ខឿន​សេដ្ឋកិច្ច និង​បានទទួល​ផល​ប្រយោជន៍​ត្រឹម​ត្រូវ​តាម​សមិទ្ធិផល​។”
 
នៅក្នុងជំនួប លោក Philipp Roeser បានវាយតំលៃខ្ពស់ការដែលវៀត​ណាមនិង វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បានចុះ​ហត្ថលេខា​លើកិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​វៀត​ណាម​ ក្នុង​ពេល​អនាគត។ ហើយ​លោក​ក៏បាន​​អោយ​ដឹង​ថា៖ នឹង​គាំ​ទ្រ​ការអភិវឌ្ឍ របស់​វៀត​ណាម​។ វេទិកា​សេដ្ឋកិច្ច​ពិភពលោក បាន​ជួយ​ឧបត្ថម្ភ​វៀត​​ណាម នៅ​គ្រប់​​វិស័យសំខាន់ៗ​ ដើម្បីវៀតណាមឈាន​ ចូលក្នុងដំណាក់​កាល​បដិវត្តន៍​ឧស្សាហកម្មលើក​ទី៤៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ