19/08/2017 13:04 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនជួរមុខថៃ


 នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនជួរមុខថៃ

ក្នុងក្របខ័ណ្ឌនៃ​ដំណើរបំពេញទស្សនកិច្ចនៅថៃ ​នាព្រឹកថ្ងៃទី​១៨ ខែសី​ហា ឆ្នាំ​២០១៧ នាយក​រដ្ឋមន្រ្តី លោក ​Nguyen Xuan Phuc បានទទួល​ជួបសន្ទនា​ថ្នាក់​ដឹក​នាំ នៃ​សម្ព័ន្ធក្រុម​ហ៊ុនធំ​មួយ​ចំនួន របស់​ថៃ រួម​មាន​៖ សម្ព័ន្ធ​ក្រុមហ៊ុន​ SGC សម្ព័ន្ធក្រុមហ៊ុន Big C ​& Group  ធនាគារ Kasikorn និងស​ម្ព័ន្ធក្រុមហ៊ុន Central Group ។
 
ជួបសន្ទនា​ជាមួយ លោក Vikrom Kromadit អគ្គនាយ​កសម្ព័ន្ធក្រុម AMATA និង​លោកស្រី Somhatai Panicheawa អគ្គនាយក​ក្រុមហ៊ុន AMATA  វៀតណាម លោក N​guyen Xuan Phuc បានអះអាង​ថា៖  រដ្ឋាភិបាល​វៀត​ណាម ជានិច្ចកាលបង្កលក្ខណះងាយស្រួលសំរាប់វិ​និយោគិន​​បរទេសនៅវៀតណាម ដែលក្នុងនោះមាន​ AMATA​ ផង។
 
ជួប​សន្ទនា​ជាមួយ លោក Roongrote Rangsiyopash ប្រធានក្រុមប្រឹក្សា​អភិបាល និងជា​នាយក​ប្រតិបត្តិ​ សម្ព័ន្ធ​ក្រុម​ហ៊ុន​ SGC នាយករដ្ឋមន្ត្រី បានអោយដឹ​ងថា៖ គាំទ្របណ្ដាគំរោង​ការណ៍​វិនិយោគ​របស់​សម្ព័ន្ធ​ក្រុម​ហ៊ុន​ ក្នុង​នោះមានគំរោង​ការណ៍ចម្រាញ​ប្រេងភាគខាងត្បូង (LSP) នៅ ខេត្ត Ba Ria​ - Vung Tau ជាមួយ​ទុនវិនិយោគ​សរុប ចំនួន 5,4 ពាន់លានដុល្លារ​អាមេរិក។ លោកនាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា៖ នេះគឺជាគម្រោង​ការណ៍ធំ​សំខាន់​របស់​វៀត​ណាម  ព្រម​ទាំងនេះក៏​ជាគម្រោង​ការណ៍ដែល​បាន​នាយក​រដ្ឋមន្រ្តី​វៀត​ណាម​និង​ថៃ រំពឹងថា​នឹង​ជំរុញកិច្ច​សហប្រតិបត្តិកា​រ នៃប្រទេសទាំងពីរផងដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ