21/05/2016 10:32 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ាន


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ាន

នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ក្នុងកាសចូលរួមសន្និសីទ​ជាន់ខ្ពស់​អាស៊ាន-រុស្ស៊ី នៅទីក្រុង Sochi (ប្រទេសរុស្ស៊ី) នាយករដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Xuan Phuc បាន​មាន​ជំនួប​សន្ទនា​ទ្វេភា​គី​ជាមួយ​នាយក​រដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុនសែន ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo និង​ប្រធានា​ធិបតី​មីយ៉ាន់​ម៉ា​លោក Htin Kyaw ។

​នៅក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុនសែន នាយក​រដ្ឋមន្ត្រី​ទាំងពីរ​រូបបាន​អះអាង​ថា៖ រដ្ឋាភិបាល​នៃប្រទេសទាំង​ពីរ វៀតណាម​និងកម្ពុ​ជា បន្ត​ផ្តល់​អាទិភាព​ខ្ពស់​ចំពោះការ​ពង្រឹង​និងពង្រីក​ទំនាក់​ទំនង​ជិត​ខាងដ៏ល្អប្រសើរ មិត្តភាព ប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាព យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ​។

​នៅក្នុងជំនួបសន្ទនាជាមួយ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo​ ថ្នាក់ដឹកនាំទាំងពីររូប បាន​សង្កត់​ធ្ងន់​ថា៖ នាពេលខាងមុខនេះ ភាគីទាំងពីរត្រូវ​បន្តជំរុញខ្លាំងការផ្លាស់ប្តូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​សន្តិសុខ ការពារជាតិ ស្វែងរកដំណោះស្រាយ ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រ​ទេសទាំង​ពីរ ខំប្រឹង​ប្រែងទទួល​បាន​គោលដៅ ១៨ពាន់លានដុល្លារអាមេរិក នា​ឆ្នាំ​២០១៨។ ស្ដីអំពី​បញ្ហានានាក្នុងតំបន់ ភាគី​ទាំងពីរ បានសង្កត់ធ្ងន់ទៅលើការ​បង្កើនចំណងសាមគ្គីភាព រក្សាតួនាទីជាមជ្ឈមណ្ឌល របស់អាស៊ាន ក្នុង​បញ្ហាធំ​ៗ​ ដែលទាក់ទិនដល់សន្តិសុខ ផលប្រយោជន៍របស់ប្រទេសនិមួយៗ និងរបស់តំបន់​អះអាង​នូវសារ​សំខាន់​ក្នុង​ការធានាសន្តិភាព​ ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេ​រីភាពនាវាចរណ៍ នៅសមុទ្រខាងកើត និងដោះ​ស្រាយ​ជំលោះនានា នៅសមុទ្រតាម​ច្បាប់អន្តរជាតិ ដែលក្នុងនោះមាន​អនុសញ្ញា អង្គការ​សហប្រជា​ជាតិ​ ស្ដីអំ​ពីច្បាប់​សមុទ្រ ឆ្នាំ​១៩៨២។

​នៅក្នុងជំនួបសន្ទនាជាមួយ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Htin Kyaw ​ថ្នាក់ដឹក​នាំទាំ​ង​ពីរ​រូប​បាន​អះ​អាង​ខំប្រឹង​ប្រែង​ជំរុញ​ទំនាក់​ទំនង និងកិច្ចសហ​ប្រតិបត្តិការកាន់តែស៊ី​ជំរៅ មានប្រសិទ្ធិ​ភាព ជាពិសេស​គឺក្នុង​វិស័យ​វិនិយោគ និង​ពាណិជ្ជកម្ម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ