01/12/2015 09:31 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយជនវៀតណាមនៅបារាំង


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយជនវៀតណាមនៅបារាំង

ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅបារាំង អញ្ជើញចូលរួម​សន្និសីទ​កំពូល​ស្ដីអំពី​៖ បំរ៉ែបំរួល​អាកាស​ធាតុ​ពិភព​លោក COP 21 នាយប់​ថ្ងៃទី២៩​ខែវិច្ឆិកាឆ្នាំ២០១៥ តាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានមានជំនួបសន្ទនាជាមួយកម្មាភិបាល នៃស្ថាប័នដំណាងវៀតណាម​និងជនវៀត​ណាមនៅ​បារាំង​។ ថ្លែងមតិនៅទី​នេះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បាន​សង្កត់ធ្ងន់ថា៖

“​ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល ថ្នាក់ដឹកនាំតំបន់ ប្រជាជនក្នុងប្រទេសជា​និច្ចកាល យកចិត្តទុកដាក់ នឹក​រលឹក​ដល់​ជន​វៀត​ណាម​នៅឯបរទេស។ យើងខ្ញុំ​ចែករំលែក និងមានគោលបំណងថា៖ បងប្អូន​នៅទី​នេះ​មាន​សាមគ្គី​ភាព ឆ្លង​កាត់​លើការលំបាក​សាកល្បង បង្កើតសហគមន៍ជនវៀតណាម ប្រកបដោយសាមគ្គី​ជួយ​ឧបត្ថម្ភ​គ្នាទៅ​វិញ​ទៅ​មក រួមវិភាគទានចំពោះប្រទេសសាម៉ី និងចំពោះទំនាក់​ទំនង​រវាង​វៀត​ណាម​និង​ប្រទេស​សាម៉ី​។ យើង​ខ្ញុំ​មាន​គោល​បំណងថា៖ បងប្អូន​យើងនៅទីនេះឆ្ពោះទៅមាតុប្រទេស ឆ្ពោះទៅស្រុកកំណើត។”

​ឧទ្ទេសនាមអំពីសមិទ្ធិផលខាងសេដ្ឋកិច្ចនិងសង្គមកិច្ច របស់ប្រទេសជាតិ​ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ជាពិសេស​គឺកំណើន​សេដ្ឋកិច្ច​ក្នុងឆ្នាំ ២០១៥នេះ អាចទទួល​បាន៦,៥%។ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បាន​សង្កត់​ធ្ងន់​ថា៖​ សមិទ្ធិផលទាំងឡាយដែល​ប្រទេសទទួល បានក្នុងរយៈពេលផ្លាស់ប្តូរថ្មីនេះ ក្រៅ​ពីការ​ខំប្រឹង​ប្រែង​របស់​ប្រជាជន​នៅក្នុងប្រទេស ថែម​ទាំងមាន​ការរួម​វិភាគ​ទាន​ដ៏ធំធេង​ពីសហគមន៍​ជន​វៀត​ណាម​នៅឯ​បរទេស​ទៀត​ផង ដែលក្នុងនោះមានសហគមន៍ជនវៀតណាមនៅបារាំង។

​ក៏ក្នុងយប់ថ្ងៃទី២៩ខែ​វិច្ឆិកានេះតាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រីលោក​ Nguyen Tan Dung បាន​មាន​ជំនួប​ពិភាក្សា​ជាមួយ​លោក Jean Pierre Archambault អគ្គលេខាធិការសមាគមមិត្តភាព​បារាំង-វៀត​ណាម ផង​ដែរ​៕

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ