11/03/2015 10:54 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំសហព័ន្ធពលកម្ម

ក្នុងជំនួបធ្វើការនាព្រឹកថ្ងៃទី១០ មិនា នៅរដ្ឋធានីហាណូយ នាយក រដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងក្រុមប្រធានអគ្គសហព័ន្ធពលកម្ម
វៀតណាម បានវាយតំលៃនូវលទ្ធផលនៃការអនុវត្តបទបញ្ញាត្តិសហការស្ដីពីទំនាក់ ទំនងការងាររវាងរដ្ឋាភិបាលជាមួយអគ្គសហព័ន្ធពលកម្មវៀតណាមក្នុងឆ្នាំ២០១៤ និងឯកសារលើភារកិច្ចស្នូលសំរាប់ឆ្នាំ២០១៥។លោក Nguyen Tan Dung បាន សង្កត់
ធ្ងន់ថា៖
យើងត្រូវសហការល្អជាងដើម្បីធានាល្អ ថែទាំល្អជាងទៀតនូវផលប្រយោជន៍និង ជីវភាពរស់នៅរបស់​ពលករ​ក្នុង​បញ្ហានានាដូចជា ទារកដ្ឋានសំរាប់កូនចៅរបស់ ពលករ លំនៅដ្ឋានសំរាប់កម្មករ ការបង់លុយ​ធានា​រ៉ប់​រង​សង្គម​សំ​រាប់ពលករ និង បញ្ហាជំពាក់ប្រាក់ខែជាដើម”។ លោកនាយករដ្ឋមន្រ្តីបានស្នើរឲ្យ​អគ្គសហព័ន្ធ​ពលកម្ម​ បន្តសហការជាមយួរដ្ឋា ភិបាលក្នុងការកសាងច្បាប់ គោលនយោបាយ ជាពិសេសគឺគោល​នយោបាយ​​ ទាក់ទិនដោយផ្ទាល់ដល់កម្មករ និយោជិក និងពលករ អនុវត្តប្រកបដោយប្រសិទ្ធ ភាពនូវសេច​ក្ដី​សន្និដ្ឋាន​របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលក្នុងជំនួបធ្វើការជាមួយអគ្គសហព័ន្ធពលកម្ម ព្រមទាំង​សហការយ៉ាង​ស្អិតរមួត​ក្នុងដំណើរការចរចារអំពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP)៕
 

 
តាម VOV5-​ វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ