18/04/2015 13:14 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបចរចារជាមួយនាយករដ្ឋមន្ត្រីន័រវែស


នាយករដ្ឋមន្ត្រីវៀតណាមជួបចរចារជាមួយនាយករដ្ឋមន្ត្រីន័រវែស (vietnamplus.vn)
នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៥នៅការចរចារជាផ្លូវការរវាង​នាយករដ្ឋ​មន្ត្រី​វៀតណាមលោក Nguyen Tan​ Dung ជាមួយនាយករដ្ឋមន្ត្រីន័រវែស​លោកស្រី Erna Solberg  នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan ​Dung បានអះអាងថា វៀតណាមជានិច្ចកាលគោរពការបង្កើនទំនាក់ទំនងមិត្តភាពនិង​សហប្រតិបត្តិការ​ជា​មួយប្រទេសមិត្តប្រពៃណី ក្នុងនោះមានន័រវែសផង។

ផ្លាស់ប្តូរអំពីទំនាក់ទំនងទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីររូបបានចាត់ទុកថា ប្រទេសទាំងពីរ​នៅមាន​ក្តានុភាព​និង​​ឧត្តមភាពអាចបំពេញបន្ថែមសំរាប់គ្នាដើម្បី​បើកទូលាយកិច្ចសហប្រតិបត្តិកា​រ​ប្រកបដោយ​ប្រសិទ្ធភាព​និង​​មានផល​ប្រយោជន៍ដូចគ្នា។ ភាគីទាំងពីរបានឯកភាពជមរុញការសំរេចការចរចារលើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរវាងវៀតណាមជាមួយប្លុកពាណិជ្ជកម្មសេរីទ្វីបអឺរ៉ុប (EFTA) ក្នុងឆ្នាំ២០១៥​បង្កើតក្របខ័ណ្ឌ​ងាយ​​ស្រួលបើកទូលាយកិច្ច​សហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគរវាងភាគីទាំងពីរនាពេលខាងមុខ។

ភាគីទាំងពីរបានឯកភាពបង្កើនការចងសម្ព័ន្ធបណ្ដុះបណ្ដាលរវាង​មហាវិទ្យល័យនានានិង​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​រវាងប្រទេសទាំងពីរ ទន្ទឹមនឹង​នោះជំរុញសកម្មភាពជួបប្រាស្រ័យវប្បធម៍កីឡាទេសចរណ៍ ឆ្ពោះទៅខួប​លើក​​ទី​៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ន័រវែសនាឆ្នាំ២០១៦។

 ភាគីទាំងពីរព្រមព្រៀងគ្នា បន្តកិច្ចសហប្រតិបត្តិការស្អិតរមួតលើបណ្តា វេទិកាពហុភាគី និងអង្គការអន្តរជាតិ​។​​ នាយករដ្ឋមន្ត្រីទាំងពីររូប ក៏បានផ្លាស់ប្តូរ អពីបញ្ហាមួយចំនួនក្នុងតំបន់និងអន្តរជាតិ។ ស្តីពីបញ្ហា​សមុទ្រ​ខាង​កើត នាយក រដ្ឋមន្ត្រីទាំងពីររូប បានចែករំលែកអំពីការព្រួយបារម្ភចំពោះបំរ៉ែបំរួលជាៗនេះ​ និងសង្កត់
ធ្ងន់​ថា ត្រូវដោះស្រាយរាល់ជំលោះដោយសន្តិវិធី ស្របនឹងច្បាប់អន្តរជាតិ ក៏ដូចជា ភាគីទាក់ទិននានា​ត្រូវ​សម្រេច​​យ៉ាងឆាប់ ក្រមប្រតិបត្តិតំបន់នៅសមុទ្រ ខាងកើត (COC) នឹងចាត់ទុកនេះជាបែបផែ​ន​មាន​ប្រសិទ្ធិ​ភាព​ ដើម្បីធានាសន្តិ ភាព ស្ថិរភាពសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ នៅសមុទ្រខាងកើត។

នាពេលរសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីន័រវែសបានមានការជួបសន្ទនា ជាមួយប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងមកសម្តែងការគួរសមលោកប្រធានរដ្ឋសភា Nguyen Sinh Hung ផងដែរ៕ 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ