29/04/2015 12:13 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមចូលរួមពិធីបើកការដ្ឋានសំណង់សំខាន់ៗជាច្រើននៅខេត្ត Kien Giang


នាយករដ្ឋមន្ត្រីវៀតណាមចូលរួមពិធីបើកការដ្ឋានសំណង់សំខាន់ៗជាច្រើននៅខេត្ត Kien Giang (VOV)

នាព្រឹកថ្ងៃទី២៨ខែមេសាឆ្នាំ​២០១៥​ គណៈកម្មាធិការប្រជាជនខេត្ត Kien Giang​បាន​រៀបចំ​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​សំណង់​ស្នូល​ចំនួន៣ គឺមន្ទីពេទ្យ​ពហុព្យា​បាលថ្មី​ខេត្ត Kien Giang សាលាអនុវិទ្យា​ល័យ វិទ្យា​ល័យ Vo Van Kiet និង​នគរ​សមុទ្រ Tay Rach Gia។ នាយក​រដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Tan Dung បាន​អញ្ចើញ​ចូលរួម​ពិធីបើកការដ្ឋាន បណ្ដាសំណង់នេះ។​        មន្ទីពេទ្យពហុព្យាបាលថ្មី​ខេត្ត Kien Giang ដោយ​មាន​កំរិត​វិនិយោគ​សរុប​ជិត​៣លានលានដុង ដែលគ្រោង​នឹងសំរេចនាឆ្នាំ​២០១៨។ សាលាអនុវិទ្យា​ល័យ​វិទ្យា​ល័យ​ Vo Van Kiet ជាគំរោងការ​ជួយឧបត្ថម្ភ​ពីប្រភពចលនាសង្គមនីយកម្ម​ ដោយ​មាន​ចំនួន​ទុន​ជាង​១សែន​លាន​ដុង។ រីឯ​គំរោងការណ៍​មណ្ឌលនគរ​ថ្មី​នៅ​ភាគពាយ័ព្យ​ទីក្រុង Rach Gia ត្រូវ​បាន​កសាង​លើផ្ទៃ​ដី​ជិត​១០០​ហិត​តា។ គំរោង​ការណ៍នេះត្រូវ​បានវិនិយោគ ​ដោយប្រភព​ទុន​ក្រៅថវិការ​រដ្ឋ ដោយ​មានកំរិត​វិនិយោគ​ជាង១លាន​៣សែនលាន​ដុង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ