27/05/2016 09:55 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចនៅជប៉ុនិងចូលរួមសន្និសីទ G7 បើកទូលាយ


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ីតាលី

នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Xuan Phuc បានជួប​សន្ទនា ជាមួយឯកអគ្គរដ្ឋទូតអ៊ីតាលី លោកស្រី Cecllia Piccioni ។ នៅទីនេះ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្ដែងគោលបំណង​ថា៖ ប្រទេស​ទាំងពីរ​ត្រូវបង្កើន​ថែម​ទៀត​កិច្ច​សហប្រតិ​បត្តិការ វិនិយោគ  ពាណិជ្ជកម្ម នាំមកនូវផលប្រយោជន៍​សំរាប់ប្រជាជន នៃប្រទេសទាំង​ពីរ។ ទន្ទឹម​នឹង​នោះ នាយករដ្ឋមន្ត្រីក៏បានចាត់ទុកថា៖ សក្ដានុភាពសហប្រតិបត្តិ​ការ រវាងប្រទេស​ទាំងពីរ​នៅធំធេង​ណាស់ ហើយ​សង្ឃឹមថារដ្ឋាភិបាល​ នៃប្រទេសទាំងពីរយកចិត្តទុក​ដាក់​ថែម​ទៀត ដើម្បី​កិច្ចសហប្រតិបត្តិ​ការ​ប្រកប​ដោយ​ជាក់​ស្ដែង និងប្រសិទ្ធិភាព​ថែមទៀត។ នាយករដ្ឋមន្ត្រីក៏​បាន​ស្នើអោយភាគី​អ៊ីតាលីជួយ​ឧបត្ថម្ភ​វៀត​ណាម ក្នុង​វិស័យបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស មានគុណភាពខ្ពស់ និងវិស័យផ្សេងៗដែល​ភាគីទាំង​ពីរយក​ចិត្តទុកដាក់​ដូចគ្នា។ រីឯ លោកស្រី Cecllia Piccioni បានអោយដឹង​ថា៖ ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំជិត​ៗ​នេះ ថ្នាក់ដឹកនាំ​អ៊ីតាលីជានិច្ច​កាល​អះអាង​ថា៖ វៀតណាមជាដៃគូរដ៏សែនសំខាន់។

នារសៀលថ្ងៃ​ទី​២៦ ខែ​ឧសភា ​នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀតណាម បានចូល​រួម​ការ សន្ទនាគោ​លន​យោបាយ​សេដ្ឋកិច្ច​ជាន់ខ្ពស់ រវាងវៀតណាមនិងជប៉ុនក្រោមប្រធាន បទ «វៀតណាមធ្វើសមាហរណកម្ម​និងអភិវឌ្ឍន៍» នៅទី​ក្រុង  Nagoya របស់ជប៉ុន។ ថ្លែងមតិនៅ ទីនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត​ណាម លោក Nguyen Xuan Phuc បាន​លើកច្បាស់ថា៖ «វៀតណាមគប្បីកសាងបរិយាកាស​វិនិយោគអាជីវកម្មល្អថែមទៀតក្នុង​តូប​ប្រទេស​ ចំនួន​៤ ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ ដំណាក់កាល ២០១៦ -២០១៧។ ដើម្បី ទទួលគោល​ដៅ​នេះ សន្ទស្សអភិវឌ្ឍន៍ដូច​ជាហេដ្ឋារចនាសម្ព័ន្ធ​បែប​ប​ទរដ្ឋបាល ការបណ្តុះ បញ្ដាល​ប្រភពធន​ធាន​មនុស្ស​គឺជា​បញ្ហា ចំពោះវៀតណាម។ ជាពិសេស ការគោរពសមភាព រវាង​សេដ្ឋកិច្ចគ្រប់​ស្រទា​ប់ បង្ក​លក្ខណៈ​ងាយ​ស្រួល​ ដើម្បីអាជីវកម្មអភិវឌ្ឍន៍។ វៀតណាម នឹងលុបចោលរាល់រ​បាំងដើម្បីអាជីវករនឹង​នរចិត្ត​វិនិយោគ​ចូលក្នុង​វៀត​ណាម កាត់បន្ថយ ពេលវេលាផ្តល់បែបបទ​រដ្ឋបាល​សំរាប់​វិនិយោគិន។ ច្បាប់​វិនិយោគ​ធ្វើវិសោធន​កម្ម​របស់ វៀតណាម​គឺជាភាព​ជឿន​លឿនក្នុង​តំបន់។ ពេលវេលា​ផ្តល់លិខិត​អនុញត្តិ​វិនិយោគ​ត្រូវ​បាន កាត់​បន្ថយពី​៤៥ ថ្ងៃដល់ ១៥ ថ្ងៃ សំដៅកាត់បន្ថយចំណាយសំរាប់​វិនិយោគិន៕»

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ