21/06/2016 09:51 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ៖តំបន់ Tay Nguyen ត្រូវ​ស្តារ​ឡើ​ងវិញ​និង​អភិវឌ្ឍន៍​ព្រៃ​


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងការជួបជាមួយគណៈកម្មាធិការទទូលបន្ទុកតំបន់ Tay Nguyen

អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទ ស្តីពីបណ្តាដំណោះស្រាយ សំដៅ​ស្តារឡើង​វិញតំបន់ Tay Nguyen ប្រកប​ដោយ​ចីរភាព ដែលប្រព្រឹត្តទៅនៅទីក្រុង​ Buon Ma Thuot ខេត្ត Dac Lak នាព្រឹកថ្ងៃទី២០ ខែមិថុនា នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ នូវភារកិច្ចសំខាន់នាបច្ចុប្បន្ន​របស់​តំបន់​ Tay Nguyen គឺត្រូវស្តារឡើងវិញ និងអភិវឌ្ឍន៍ព្រៃឈើ។ នាយក​រដ្ឋមន្ត្រី បាន​ប្រគល់​ឲ្យក្រសួង​កសិកម្ម​និងអភិវឌ្ឍន៍​ជនបទ​កសាងយន្តការគោល​នយោបាយស្តារឡើងវិញ និងអភិវឌ្ឍន៍ព្រៃនៅតំបន់ Tay Nguyen ដាក់​ជូន​នាយក​រដ្ឋមន្ត្រី នៅក្នុងពេលវេលាខ្លីបំផុត។

​នៅក្នុងសន្និសីទនេះដែរ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះ​អាង​ថា រដ្ឋាភិបាល​បានប្រកាស​ជាសាធារណ ចំពោះការបិទព្រៃឈើ​ធម្មជាតិ ​ហើយមិនផ្ទេប្តូរព្រៃឈើធម្មជាតិ​ចំនួន២,៥លាន​ហិកតា​ទៅគោល​ដៅ​ផ្សេង រួម​ទាំង​គំរោងការត្រូវបានអនុម័ត ប៉ុន្តែមិនទាន់អនុវត្តផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ