18/03/2018 09:42 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញ​ទទួល​ជួប​ជាមួយ​សហគ្រាសធំ​ៗមួយ​ចំនួន​របស់​អូស្ត្រាលី​


 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយសហគ្រាសធំៗ មួយចំនួនរបស់អូស្ត្រាលី

ក្នុងក្របខ័ណ្ឌនៃ​ដំណើរទស្សន​កិច្ចចូលរួមសន្និសីទជាន់ខ្ព​ស់ពិសេសអាស៊ាន-អូ​ស្ត្រាលី ដែលប្រព្រឹត្តទៅនៅ​ទីក្រុង Sydney​ នារសៀលថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១​៨ នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បាន​អញ្ជើញ​ទទួល​ជួប​​ជាមួយ​សហគ្រាសអូស្ត្រាលី​មួយចំ​នួន។ 
 
នៅក្នុងជំនួបនេះ តំណាងសម្ព័​ន្ធក្រុមហ៊ុនអូស្ត្រាលីសុទ្ធតែវាយ​តម្លៃខ្ពស់​ ចំពោះការខិតខំប្រឹង​ប្រែង​របស់​វៀត​ណាម​ក្នុង​ការកែលំអបរិយាកា​សវិនិយោគ និង ជម្រុញការ​តភ្ជាប់សហគ្រាសនៃប្រទេ​សទាំង​ពីរ។ សម្ព័ន្ធក្រុម​ហ៊ុនរបស់​អូស្ត្រាលីជា ​ច្រើនក៏បានសម្តែងសុទិដ្ឋិ​និយមទៅលើទីផ្សារវៀ​តណាម ដែ​លជា​ទីផ្សារស្ថិរភាព​និង មាន​ទុន​វិនិយោគ​ផ្ទាល់ពីបរទេស​ខ្ពស់។
 
សម្តែងនូវការគាំទ្រចំពោះ​វិនិយោគិនដែលចង់បើ​កទូលាយសកម្ម ភាពអាជីវកម្ម នៅ​វៀត​ណាម នាយករដ្ឋ​មន្ត្រី ​លោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបា​ល វៀតណាម សន្យារក្សាបរិ​យាកាសមីក្រូស្ថិរភាព បន្ត​កែលំអ​គុណភាព​របៀបរបប លើក​ កម្ពស់ការ​គ្រប់គ្រង​រដ្ឋសំដៅ​រក្សាខឿន​សេដ្ឋកិច្ច​មាន​កំណើន​ឆាប់​រហ័ស​និង​និរន្តរភា​ព​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ