27/09/2016 10:24 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញ​ជួបសន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​នគរបាល​ចិន​លោក ​Guo Shengkun​

នាព្រឹកថ្ងៃទី២៦ ខែ​កញ្ញា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក​ Nguyen Xuan Phuc បាន​អញ្ជើញ​ទទួល​ជួប ជាមួយរដ្ឋ​មន្ត្រីក្រសួង​នគរបាល​ចិន​ លោក Guo Shengkun ដែល​កំពុង​មាន​ដំណើរ​ទស្សន​កិច្ច​ការ​ងារ​នៅវៀ​ត​ណាម​។ នៅទីនេះលោក Nguyen Xuan Phuc បាន​ស្នើឲ្យក្រសួងនគរបាលនៃ​ប្រទេសទាំង​ពីរ បន្តការ ផ្លាស់​ប្តូរគណៈប្រតិភូ បង្កើន​ការចែករំលែកបទ​ពិសោធន៍ តស៊ូប្រឆាំង​បទល្មើស រក្សា សន្តិសុខ និង​បន្ត​អនុវត្ត​ការបង្ក្រាប​បទ​ល្មើស​ឆ្លង​ដែន​ដូច​ជាការ​រត់ពន្ធ​គ្រឿង​ញៀន និ​ងជួញដូរ​ មនុស្ស។ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan​ Phuc ក៏មាន​បំណងថា ប្រទេសទាំង ពីរជម្រុញ​ទំនាក់​ទំនង​ លើវិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម​និង​ទេសចរណ៍​។
 


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ ទទួលជួបជាមួយមេបញ្ជាការរង ប៉ូលិសឥណ្ឌូនេស៊ី នាយឧត្តមសេនីយ៍ Syafruddin

នាព្រឹកថ្ងៃដ​ដែល នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​អញ្ជើញ​ទទួល​ជួបជា​មួយ​មេបញ្ជាកា​រ​រង ប៉ូលិស​ឥណ្ឌូនេស៊ី នាយ​ឧត្តមសេនីយ៍​ Syafruddin​ ដែលកំពុង​បំពេញ​ទស្សន​កិច្ច​ការងារ​នៅវៀត​ណាម​។នៅទី​នេះ លោក​ Nguyen​ Xuan Phuc បានវាយ​តម្លៃខ្ពស់​ ចំពោះតួនាទីរបស់ឥណ្ឌូនេស៊ី​ ក្នុងសហគមន៍អាស៊ាន​។ ស្តីពី​បញ្ហាសមុទ្រ​ខាង​កើត លោក​ Nguyen Xuan Phuc មានបំណងថា ឥណ្ឌូនេស៊ី​នឹង​រឹត​បន​តឹង​កិច្ច​សហការ ជាមួយ​វៀត​ណាម និង ប្រទេសអាស៊ាននានា រក្សាគោល​ជំហរ សម្លេង​រួមនិង​តួនាទី​របស់​អាស៊ាន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ខាងកើត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ