13/09/2016 10:35 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចចិន


អាណិិកជនវៀតណាមនៅចិនទទួលនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc

នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងណាននីងខេត្ត Guangxi ទៅដល់រដ្ឋធានីប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចប្រទេសចិនតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក Li Keqiang។ អញ្ជើញទទួល នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងគណៈប្រតិភូអមដំណើរមានវត្តមាន  អនុរដ្ឋមន្ត្រីការបរទេស​ចិន លោក Liú Zhènmín រួមទាំងមន្ត្រីស្ថានទូតវៀតណាមនិងសហគមន៍ជនវៀតណាមកំពុងរស់នៅ សិក្សានិងធ្វើការនៅចិនផងដែរ។       ពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និង​គណៈ​ប្រតិភូជាន់ខ្ពស់វៀតណាមបានប្រព្រឹត្តទៅដ៏មហោឡារិតនៅមហាសាលប្រជាជននៃរដ្ឋធានីប៉េកាំង។

​បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបចរចារជាមួយសមភាគីចិនលោក Li Keqiang។ ​លោក Nguyen Xuan Phuc នឹងអញើញជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំបក្សនិង រដ្ឋចិនផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ