05/06/2017 10:17 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចនៅជប៉ុននិងចូលរួមសន្និសិទស្ដីពីអនាគតអាស៊ី


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចនៅជប៉ុន

ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe  នារលៀលថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងលោកជំទាវ ព្រមទាំងគណប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅដល់ព្រលានយន្តហោះអន្តរជាតិ Haneda ទីក្រុងតូក្យូនៃប្រទេសជប៉ុន ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុននិងចូលរួមសន្និសិទស្ដីពីអនាគតអាស៊ីលើកទី ២៣ ចាប់ពីថ្ងៃទី ៤ ដល់ ៨ មិថុនា។ ដំណើរទស្សនកិច្ចលើកនេះសំដៅអះអាងការគោរព បង្កើននិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូ​លាយ​រវាងវៀតណាមនិងជប៉ុនលើគ្រមវិស័យ។ ដំណើរទស្សនកិច្ចលើកនេះក៏មានគោដៅសំខាន់គឺជំរុញកិច្ចសហប្រតិបត្តិការ​លើវិស័យសេដ្ឋកិច្ចជាមួយជប៉ុននៅថ្នាក់មជ្ឈឹមនិងមូលដ្ឋាន ជាពិសេសលើវិស័យរិនិយោគ ពាណិជ្ជកម្ម ។ ដំណើរទស្សនិច្ចនេះក៏បានបង្ហាញនូវតួនាទីយ៉ាងសកម្មរបស់វៀតណាមក្នុងតំបន់ហើយអះអាងនូវទស្សនៈ​របស់វៀតណាមស្ដីពីដំណើរការសាកលភាវូបនីយកម្មក្នុងបរិយាកាសថ្មី៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ