16/05/2016 10:03 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី


នាយករដ្ឋមន្ត្រី​រដ្ឋាភិបាលលោក Nguyen Xuan Phuc

ទទួលសេចក្តី​អញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និង​នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitri Medvedev នាយករដ្ឋមន្ត្រី​រដ្ឋាភិបាលវៀតណាម​ លោក Nguyen Xuan Phuc នឹងទៅបំពេញ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅ រុស្ស៊ី​និង​ចូលរួម​សន្និសីទជាន់ខ្ពស់សំដៅរំលឹក​ខួបលើកទី​២០ នៃទំនាក់ទំនងដៃគូរ សន្ទារុស្ស៊ី​-អាស៊ាន ចាប់​ពីថ្ងៃ​ទី១៦​ដល់ថ្ងៃទី២០​ខែឧសភា​ឆ្នាំ២០១៦។ ទំនាក់ទំនង នយោបាយវៀតណាម-រុស្ស៊ី​តមាន​ការ​ជឿទុក​ចិត្ត​ខ្ពស់​និង​ត្រូវ​បានពង្រឹង​និង ពង្រីកដោយឥតឈប់ឈរ។ ហើយភាគីទាំងពីរបានរួមសហការគ្នា​យ៉ាង​ស្អិត​រមួត និង​គាំទ្រ​គ្នា​លើ​បណ្តា​វេទិការ​អន្តរជាតិ។

​ដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីលើកនេះរបស់នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc នឹងរួមចំណែក​ដាក់ចេញ​គោលមាគ៌ា​កិច្ចការ​បរទេស ដែល​បានមហាសន្និបាតបក្សលើកទី១២ដាក់ចេញ រួមទាំង បង្កើន​ទំនាក់​ទំនង​ដៃ​គូរ យុទ្ធសាស្ត្រលើគ្រប់វិស័យ​វៀតណាម​-រុស្ស៊ី នាំទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍​កាន់ តែស៊ី​ជម្រៅពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ