នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតស្រីលង្កា

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូតស្រីលង្កា លោកស្រី Urgodawatt Dissanayke
វៀតណាមនិងស្រីលង្កាមានទំនាក់ទំនងមិត្តភាពប្រពៃណីនិងសហប្រតិបត្តិការយ៉ាងល្អប្រសើរ អភិវឌ្ឍន៍ដោយឥតឈប់ឈរនារយៈពេល៤៥ឆ្នាំកន្លងទៅ។ នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc នៅក្នុងការទទួលជួបជាមួយឯកអគ្គរដ្ឋទូតស្រីលង្កា លោកស្រី Urgodawatt
Dissanayke នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ នៅទីនេះ លោក Nguyen Xuan Phuc មានបំណងថា ឯកអគ្គរដ្ឋទូតស្រីលង្កា លោកស្រី Urgodawatt Dissanayke នឹងមានការរួមចំណែកសំខាន់ចូលក្នុងការជម្រុញថែមទៀតនូវទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃមួយថ្ងៃ។ ធ្វើការ វាយតម្លៃនៃប្រាក់ពាណិជ្ជកម្មទេ្វភាគី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុក
ថា ប្រទេសទាំងពីរគប្បីជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យសក្តិសមទៅនឹងទំនាក់ទំនងនយោបាយយ៉ាងល្អប្រសើរ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតស្រីលង្កា លោកស្រី Urgodawatt Dissanayke បានអះ អាងថា នឹងខំបឹ្រងប្រែងអស់ពីកម្លាំងកាយចិត្តចូលក្នុងការជម្រុញថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគឺការបង្កើនតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងទ្វេដងដូចជាបំណងប្រាថ្នារបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ផងដែរ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម