30/10/2016 10:59 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបប្រធានមិត្តភាពថៃ-វៀតណាម


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបជាមួយលោក Prachuab Chaiyasan ប្រធាន សមាគមមិត្តភាពថៃ - វៀតណាម។

រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ​២០១៦ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសថៃ​និង​គោរព​វិញ្ញាណក្ខ័ន្ធ​ព្រះមហាក្សត្រ​ Bhumibol Adulyadej នោះ ​នាយករដ្ឋមន្រ្តីវៀត​ណាម​ លោក Nguyen Xuan Phuc បាន​អញ្ជើញ​ជួប​ជាមួ​យ​លោក  Prachuab Chaiyasan ប្រធាន​សមាគម​មិត្តភាព​ថៃ - វៀតណាម​។ នៅក្នុង​ជំនួប​នេះ នាយក​រដ្ឋមន្រ្តីបាន​កោត​សរសើរ​ ចំពោះតួ​នាទីរបស់​សមាគម​មិត្ត​ភាព​ថៃ -​ វៀតណាម​ក្នុង​ការ​លើក​កម្ពស់​ទំនាក់​​ទំនង​ ដៃគូយុទ្ធសាស្ត្រយ៉ាង​ល្អប្រសើរ វាងប្រទេសទាំងពីរជាពិសេសសកម្មភាព រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី​៤០​ នៃទិវាបង្កើតទំនាក់ទំនង​ការ​ទូត ក្នុងនោះមានការរួមចំ​ណែក​សកម្ម ចូល​ក្នុង​ការ​បើក​ឲ្យដំណើរ​ការ​មណ្ឌល​រំលឹក​វិញ្ញាណក័្ខន្ធ លោកប្រធានាធិប​តីហូជីមិញនៅ​ខេត្ត Nakhon Phanom កាលពី​ខែឧសភា​ឆ្នាំ២០១៦ផងដែរ​។ នាយករដ្ឋ​មន្ត្រីចង់ឱ្យ សមាគម​មិត្ត​ភាព​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​សហគមន៍​ជន​វៀត​ណាម​​និង សមាគមមិត្តភាពវៀតណាម-ថៃដើម្បី​ក្លាយទៅជាស្ពាន​តភ្ជាប់ទំនាក់ទំនង រវាងប្រជា​ជន​នៃ​ប្រទេស​ទាំង​ពីរ​៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ