13/07/2016 10:14 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុម ហ៊ុន JA Solar-ចិន


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុម
ហ៊ុន JA Solar-ចិន លោក Jin Baofang

ថ្លែងមតិក្នុងជំនួបជាមួយលោក​ Jin Baofang ប្រធានសម្ព័ន្ធក្រុមហ៊ុន JA Solar​ (ចិន) ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា​ រដ្ឋាភិបាលវៀតណាមវាយ តម្លៃខ្ពស់ចំពោះគម្រោងការវិនិយោគផលិតថ្មសាកថាមពលព្រះអាទិត្យរបស់សម្ព័ន្ធក្រុមហ៊ុន JA Solar នៅវៀតណាម តាមនោះរដ្ឋាភិបាលវៀតណាមនិងចិន គប្បីជួយឧបត្ថម្ភអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរឲ្យធ្វើការវិនិយោគនៅប្រទេសនីមួយៗ។ វៀតណាមមានបរិយាកាសងាយស្រួល ដើម្បីអង្គភាពអាជីវកម្មចិនមកធ្វើការវិនិយោគក្នុងការផលិតនិងនាំចេញទំនិញទៅកាន់ប្រទេសជាសមាជិកកិច្ចព្រមព្រៀង TPP។ នាយក រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្រសួងស្ថាប័ននានារបស់វៀត ណាម ជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់សម្ព័ន្ធក្រុមហ៊ុន JA Solar និយាយដោយឡែកនិងវិនិយោគិនដទៃទៀតនិយាយរួមដែលកំពុងអនុវត្តសកម្មភាពធ្វើអាជីវកម្ម ប្រកបដោយជោគជ័យនៅវៀតណាម។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងថា សម្ព័ន្ធក្រុមហ៊ុននឹងទទួលបានជោគជ័យថែមទៀតនិងវិនិយោគច្រើន ថែមទៀតចូលវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ