11/01/2018 09:19 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយសមភាគីកម្ពុជានិងឡាវ

នៅខាងក្រៅសន្និសីទជាន់ខ្ពស់សហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី ២ ដែលប្រារព្ធនៅរាជធានីភ្នំពេញនៃព្រះ រាជាណាចក្រកម្ពុជានោះ នារសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេច តេជោ ហ៊ុនសែន។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានគាំទ្រនិងវាយតម្លៃខ្ពស់ ចំពោះការដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទជាន់ខ្ពស់មេគង្គ-ឡានឆាងលើកទី ២ រួមចំណែកលើកកំពស់តួនាទីនិងឋានៈរបស់កម្ពុជាក្នុងតំបន់។ លោក Nguyen Xuan Phuc បានអះអាងនូវគោលនយោបាយមុនក៏ដូចជា ក្រោយរបស់វៀតណាមគឺជានិច្ចកាលមានបំណង ពង្រឹងនិងពង្រីកទំនាក់ទំនង “អ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងរឹតមាំយូរអង្វែង” ជាមួយកម្ពុជា។

រីឯខ្លួនវិញ សម្តេចតេជោ ហ៊ុនសែន បានអះអាងថា ការចូលរួមក្នុងសន្និសីទនេះរបស់គណៈប្រតិភូវៀតណាមមិនត្រឹមតែរួមចំណែកទៅក្នុងជោគជ័យរបស់សន្និសីទលើកនេះប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការ​ ក្នុងតំបន់ទៀតផង។

 

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ
ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulit

ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ផងដែរ។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានអះអាងថា នឹងបន្តនាំទំនាក់ទំនងនយោបាយរបស់ប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ជាពិសេសផ្សព្វផ្សាយដល់ ប្រជាជននិងជំនាន់យុវជននៃប្រទេសទាំងពីរឲ្យយល់ច្បាស់ផងនិងពង្រីកទំនាក់ទំនងពិសេសវៀតណាម - ឡាវផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ