26/11/2016 10:30 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ទីក្រុងហាយហ្វុង


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ទីក្រុងហាយហ្វុង

អនុវត្តកម្ម​វិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត បន្ទាប់ពីកិច្ចប្រជុំលើកទី២រដ្ឋ​សភាវៀតណាម​នីតិកាល​ទី​១៤នោះ នា​ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិ​បាល​វៀត​ណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​រួមជាមួយ​ក្រុមសមាជិក សភាទីក្រុងហាយហ្វុ ងជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោ​ត​ខ័ណ្ឌ Hai An សំដៅ​ជូន ដំណឹង​អំពី​លទ្ធផល​នៃកិច្ច​ប្រជុំ ផ្ទៀង​ស្តាប់ និង​ឆ្លើយ​សំណួររបស់​អ្នកបោះឆ្នោតផងដែរ ។ នៅទី​នេះ លោក​ Nguyen Xuan Phuc បានទទួលយករាល់មតិរបស់អ្នកបោះឆ្នោត ស្តីពីបញ្ហា​ធំៗរបស់​ប្រទេស​ជាតិ​ក៏ដូច​ជាបញ្ហា​ពាក់​ព័ន្ធទៅ នឹងជីវភាពរស់នៅរបស់ ប្រជាជន។ លោក Nguyen Xuan Phuc មានបំណង​ថា ទីក្រុង​ហាយ​ហ្វុង គប្បី​ពង្រីក​នូវ ឧត្តមភាព​របស់​ខ្លួន ដើម្បី​បន្តកសាង​និងអភិវឌ្ឍន៍​ទីក្រុង ព្រម​ទាំងលើក​កំពស់ ជីវភាព​រស់​នៅ​ របស់ប្រជាជនទៀតផង។ ស្តីពី​គោលដៅកសាងជនបទថ្មីនៅទីក្រុង ហាយហ្វុង​លោក Nguyen Xuan Phuc បានអះ​អាង​ថា បក្សនិងរដ្ឋជានិច្ចកាលចាត់ ទុកកម្មវិធីនេះ​ជាអាទិភាព​ចម្បង តាម​នោះស្ថាប័ន​គ្រប់​ជាន់​ថ្នាក់​ របស់ទីក្រុងត្រូវបន្ត អនុវត្តនូវកម្មវិធី​នេះ​ប្រកប​ដោយប្រសិទ្ធ​ភាព៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ