12/02/2018 10:22 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៥

នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខនិងជួបធ្វើការជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី ៥។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកសរសើរ​និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ធំធេងដែលកងកម្លាំងប្រដាប់អាវុធយោធភូមិទទួលបានក្នុងឆ្នាំ​២០១៧​។​
 

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៥

ទន្ទឹមជាមួយគ្នានោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានសំណូមពរឲ្យកងកម្លាំងប្រដាប់អាវុធ​យោធភូមិ​ភាគទី៥បំពេញល្អភារកិច្ចដែលបក្សនិងក្រសួងការពារ ប្រទេសបានប្រគល់ជូន ជាពិសេសថែទាំជីវភាព​រស់នៅសម្រាប់កម្មាភិបាល យុទ្ធជន នៅតំបន់ឆ្ងាយដាច់ស្រយាលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខាង​​មុខ៖

“ខ្ញុំមានក្តីសោមនស្សរីករាយណាស់ដោយឃើញថា យុទ្ធមិត្តទាំងអស់មានកម្មវិធី ថែទាំបុណ្យចូលឆ្នាំថ្មីប្រពៃណីសម្រាប់​កងទ័ពយ៉ាងល្អប្រសើរ ជាពិសេស កម្មភិបាល យុទ្ធជននៅតំបន់ឆ្ងាយដាច់ស្រយាល។ ក្នុងឱកាសដែលបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីកំពុងខិតជិតមកដល់ ខ្ញុំសូមជូនពរបញ្ជាការដ្ឋាន និងអង្គការចំណុះនានានូវសុខភាពល្អ​។ ជាថ្មីម្តងទៀត ខ្ញុំសូមជូនពរយុទ្ធមិត្តយោធនភូមិភាគទី ៥ បំពេញល្អភារកិច្ចដែលបានបក្សនិងក្រសួង ការពារ​ប្រទេសប្រគល់ជូន”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ