19/08/2017 13:04 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួម​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​វៀត​ណាម​-ថៃ​


 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ថៃ

នាព្រឹកថ្ងៃទី១៨​ ខែសីហា ឆ្នាំ​២០១៧ នៅទីក្រុ​ងបាំងកក នាយករដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Xuan Phuc បាន​អញ្ជើញចូលរួមវេទិកា៖ ស​ហប្រតិបត្តិការ​សេដ្ឋកិច្ចវៀតណាម - ថៃ ដែលមាន​ការចូល​រួម​របស់​ឧបនាយក​រដ្ឋមន្ត្រី​ថៃលោក​ LanPrajin Juntong ។ វេទិកា​នេះមានសហគ្រាស​ជាង​ 500 ចូលរួម ដែលភាគច្រើ​នគឺ​ជា​សហគ្រាស​ថៃ។​ ថ្លែងមតិនៅវេទិ​កានេះ នាយករដ្ឋមន្ត្រីវៀតណា​ម លោក Nguyen Xuan Phuc បាន​ជម្រាប​ជូន​វិនិយោគិន​ថៃអំពីសមិទ្ធផល​សេដ្ឋកិច្ច សង្គម របស់វៀ​តណាម ក្រោយ​រយះពេ​ល​ជាង ៣០ ឆ្នាំផ្លាស់​ប្តូរ​ថ្មី។​ ទន្ទឹម​នឹង​នោះ នាយក​រដ្ឋមន្ត្រីបានវាយតំលៃខ្ពស់កា​រ ដែលថៃបានមានគំរោងកា​រណ៍​វិនិយោគចំនួន​៤៧០នៅវៀត​ណាម ដោយ​មានទុនស​រុបជាង 8 ពាន់​លានដុល្លារ៖

“​យើងបានមានការ​រីកចម្រើនជាច្រើន ប៉ុន្តែនៅតែមានសក្ដានុភា​ពជាច្រើន ត្រូវ​ជំរុ​ញខ្លាំងថែមទៀត ជាពិសេស​​ក្នុងអំឡុង​ពេលដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកនេះ បន្ទាប់ពីកិច្ចពិភាក្សារវាង​ខ្ញុំ និងនាយករដ្ឋមន្ត្រី លោក ​ Prayut Chan-ocha - ​ ក៏ដូចជា​បណ្ដា​សមាជិក​រដ្ឋាភិបាល ​នៃប្រទេស​ទាំង​ពីរ​ បាន​រំពឹងថា​កិច្ច​សហប្រតិបត្តិការ​វិនិយោគទុន​ទូលំទូលាយ​ថ្មីរវាង​វៀតណាម​និង​ថៃនឹងត្រូវ​បានលើក​កម្ពស់នៅក្នុង​ពេលខាង​មុខនេះ។​ មិនត្រឹមតែ​នៅក្នុង​វិស័យសេដ្ឋកិច្ច​ប៉ុណ្ណោះទេ​ ថែម​ទាំងក្នុង​វិស័យសំខាន់ៗ​ដទៃទៀត ​នឹងត្រូវបាន​យកចិត្ត​ទុក​ដាក់ដោះស្រាយ ដើម្បីបង្កើតបរិយាកាសដ៏ល្អបំផុត​សម្រាប់​វិនិយោគិននៃប្រទេ​សទាំង​ពីរ រួមគ្នា​អភិវឌ្ឍន៍​។

ក្នុងវេទិកា​នេះ បណ្ដាស​ហគ្រាសនៃប្រទេសទាំងពី​របាន​ផ្លាស់ប្តូរ​អំពីឯ​កសារ​ កិច្ចព្រមព្រៀងសហប្រតិបត្តិការ​ជាមួយគ្នា​ក្នុងវិស័យជាច្រើនដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ