20/02/2017 10:06 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទវិនិយោគិនខេត្ត Nghe An


នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយវិនិយោគិនខេត្ត Nghe An

​នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ឧបនាយក​រដ្ឋ​មន្ត្រី​​លោក Vuong Dinh Hue រួមជាមួយថ្នាក់​ដឹកនាំជាន់​ខ្ពស់មួយ​ចំនួនបាន​អញ្ជើញចូល​រួម​ពិធី​ជួប​សំណេះ​សំណាល​ ជាមួយ​ថ្នាក់ ដឹកនាំមួយចំនួនដែលចូលរួមក្នុង សន្និសីទ​ជួបសំណេះសំណាល​វិនិយោគិន​នាដើម និទាឃៈ​រដូវ​​ឆ្នាំរ​កានព្វស័ក​២០១៧។ ​នេះជាសកម្មភាព​ប្រចាំឆ្នាំសំដៅ​ជម្រុញ​ការ វិនិយោគ​របស់ខេត្ត​ Nghe ​An។ តាម​រយៈ​ការ​​រៀបចំ​ចំនួន​៨លើ​ក​រហូតមក​ដល់ពេល នេះ ខេត្ត Nghe An ទាក់ទាញបានគំរោង​វិនិយោគជាង​៨០០​គំរោង​​ដោយ​​ទុនចុះ បញ្ជីសរុប​ជាង​២៦១ពាន់​ពាន់លានដុង​។ សំណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​ដូច​ជា ព្រលាន​យន្ត​ហោះ កំពង់​​ផែនិងផ្លូវ​គមនាគមន៍​ជា​ដើមគឺត្រូវបានវិនិយោគសំដៅបង្ក លក្ខណៈ​ល្អបំផុត​សម្រាប់​វិនិយោគិន​អនុវត្តន៍​ប្រកប​ដោយជោគ​ជ័យរាល់​គម្រោង​ការ ក្នុ​ងខេត្ត Nghe An ផង​ដែរ​៕
 

តាម​  VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ