11/03/2018 10:31 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទលើកទី១០របស់វិនិយោគិននៅខេត្ត Nghe An

នាព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៨ ធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិងអភិវឌ្ឍន៍វៀតណាម BIDV បានរួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Nghe An រៀបចំសន្និសីទជួបសំណេះសំណាលជាមួយវិនិយោគិនលើក​ទី ១០។


 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធី (រូបថតៈ Quoc Khanh)

អញ្ជើញចូលរួមក្នុងពិធី មានវត្តមាននាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អតីតប្រធានរដ្ឋសភា លោក Nguyen Sinh Hung ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue រួមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នមជ្ឈឹមមួយចំនួននិងតំណាង ៩០០ នាក់ មកពីសម្ព័ន្ធក្រុមហ៊ុននានា សហគ្រាស អាជីវករ វិនិយោគិន ទាំងជាតិនិងអន្តរជាតិផងដែរ។

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងថា ដើម្បីទាក់ទាញការវិនិយោគចូលក្នុងខេត្ត Nghe An ទាំងថ្នាក់ដឹកនាំ និងកម្មាភិបាលម្នាក់ៗនៅខេត្ត Nghe An ត្រូវខ្នះខ្នែងនឹងការងារឈរលើស្មារតីគឺការងារពិបាកត្រូវរកវិធីដោះស្រាយ យកការពេញចិត្តរបស់ប្រជាជននិងសហគ្រាសធ្វើជា រង្វាស់នៃលទ្ធផលការងារ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានស្នើឲ្យ ខេត្ត Nghe An ត្រូវបន្តការ​កែ​ទម្រង់និងធ្វើការផ្លាស់ប្តូរ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស ដើម្បីឆ្លៀតយកឱកាសពីបដិវត្តន៍ឧស្សាហកម្មលើកទី ៤៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ