24/11/2016 12:53 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់CLV9នៅកម្ពុជា


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅចូលរួមសន្និសីទជាន់ខ្ពស់តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា -ឡាវ-វៀតណាមលើកទី៩ (CLV-9)

ទទួលសេចក្តីអញ្ជើញ របស់នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាសម្តេច តេជោ ហ៊ុនសែន នា​ព្រឹកថ្ងៃទី​២៣ខែវិច្ឆិកា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត​ណាម ​លោក ​Nguy​en ​Xuan​ P​huc បាន​អញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​វៀត​ណាម ទៅចូលរួមសន្និសីទជាន់ ខ្ពស់តំបន់ត្រី​កោណអភិវឌ្ឍន៍ កម្ពុជា -ឡាវ-វៀតណាម​លើក​ទី​៩ (CLV-9)។ សន្និសីទ នេះបានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៣ និងទី២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦នៅ​ខេត្ត​ សៀម​រាប​របស់ព្រះរាជា​ណាចក្រកម្ពុជា។

​រយៈពេល១៧ឆ្នាំកន្លងទៅ ត្រីកោណអភិវឌ្ឍន៍បានអះអាងថា​ជាយន្តការ​សហប្រតិបត្តិការ​មួយប្រកប​ដោយ​ប្រសិទ្ធិភាពរ វាង​ប្រទេសជិត​ខាងទាំងបី កម្ពុ​ជា-ឡាវនិង​វៀត​ណាម​។ យន្តការ​នេះបាន​អះអាង​នូវតួនាទី​មិន​អាច​​ខ្វះ​បាន​មិនត្រឹម​តែចំពោះ​តំ​បន់ត្រីកោណ​អភិវឌ្ឍន៍​ប៉ុណ្ណោះទេ​ ថែម​ទាំង​បាន​បើក​ទូលាយ​សម្រាប់​ប្រទេស​ទាំង​បី​កម្ពុជា ឡាវ​និងវៀតណាម​ទៀត​ផង៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ