20/05/2016 10:19 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាអង្គភាពអាជីវ កម្មវៀតណាម-រុស្ស៊ី


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាអង្គភាពអាជីវ កម្មវៀតណាម-រុស្ស៊ី

នាយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ (តាមម៉ោងវៀតណាម)នាយករដ្ឋមន្ត្រីលោក​ Nguyen Xuan Phuc បាន​អញ្ជើញ​ចូលរួម​វេទិកាអង្គ​ភាព​អាជីវក​ម្ម​វៀត​ណាម​-រុស្ស៊ី​ដោយមាន​ការចូល​រួម​របស់​អង្គ​ភាព​អាជីវកម្ម​ឆ្នើម និង​វិនិយោគិន​នៃប្រទេស​ ទាំង​ពីរាប់រយនាក់ទៀតផង។ នៅទីនេះ ​លោក Nguyen Xuan Phuc បានស្នើរថា តាម​រយៈ​វេទិកា​នេះ អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ​នឹងផ្លាស់​ប្តូរ​មតិ វិភាគ​និង លើក​សំណើរ​អំពី​គោល​នយោបាយ​ លក្ខណៈងាយស្រួលសម្រាប់ការ​អភិវឌ្ឍន៍​កិច្ច សហប្រតិបត្តិការ រវាង​អង្គភាព​អាជីវកម្ម​នៃ​ប្រទេស​ទាំងពីរ​។ លោក Nguyen Xuan Phuc បានស្នើរឲ្យអង្គភាពអាជីវកម្ម នៃប្រទេសទាំងពីរខំប្រឹង​ប្រែង​អនុវត្ត ប្រកប​ដោយ​ប្រសិទ្ធិភាព​សំដៅនាំ​ប្រាក់ពាណិជ្ជកម្ម​ទេ្វភាគី​ឡើង ដល់១០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០ដូចជាការ​ប្តេជ្ញារ​បស់​ថ្នាក់ដឹកនាំ នៃប្រទេសទាំង​ពីរដែរ។ លោក Nguyen Xuan Phuc មានប្រសាសន៍ថា៖

“ការវិនិយោគ​រវាងប្រទេសទាំងពីរមានសក្តានុភាពច្រើន។ វិនិយោគិនវៀតណាម អាច​ស្រាវ​ជ្រាវ​ដើម្បី​វិនិយោគ​ចូល​រុស្ស៊ីលើវិស័យ​មួយចំនួន ហើយរដ្ឋាភិបាល​វៀត ណាម​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជានិច្ច​សម្រាប់​វិនិយោគិន​រុស្ស៊ី​វិនិយោគ​ ចូលវៀត​ណាមដែរ។ ឱកាសនឹងមកដល់ខណៈដែលកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី សម្ព័ន្ធ​សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប ជាមួយវៀតណាមមានសុពលភាព​។ ជាពិសេស ផលិតផល​ជាច្រើន​របស់​វៀតណាម​អាច​នាំចេញ​ទៅរុស្ស៊ី​ដូចជា ផលិតផល​កសិកម្ម រុក្ខកម្ម ជលផលនិងផ្លែឈើមួយ​ចំនួន។ ផ្ទុយទៅ​វិញ វៀតណាម​អាច​នាំ​ចូល​ពីរុស្ស៊ីផ​លិត​ផល​មួយចំនួន​ដូចជា​ស្រា សាច និង​ផលិតផលប្រើប្រាស់របស់​រុស្ស៊ីផងដែរ”។

​នាយប់ថ្ងៃដដែល លោក Nguyen Xuan Phuc បានអញ្ជើញ​ចូលរួមពិធី​បើក សម្ពោធ​ដាក់ឲ្យ​ដំណើរ​ការការិយាល័យ​តំណាងធនាគារ​ពាណិជ្ជកម្ម​ភាគ​ហ៊ុន វិនិយោគនិង​អភិវឌ្ឍន៍​វៀត​ណាម (BIDV)។ នេះជាធ​នាគាតែ​មួយគត់​របស់​វៀត​ណាម ដែលមានតំណាង​ពាណិជ្ជកម្មនៅ​រុស្ស៊ីដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ