15/11/2017 10:11 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមបណ្ដាសន្និសីទជាន់ខ្ពស់អាស៊ានជាមួយដៃគូនានា


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមបណ្ដាសន្និសីទជាន់ខ្ពស់អាស៊ានជាមួយដៃគូនានា

នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុង Manila ហ្វីលីពីន ក្នុងក្របខ័ណ្ឌសន្និសីទជាន់ខ្ពស់អាស៊ាន លើកទី៣១  និងសន្និសីទជាន់ខ្ពស់នានា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី ៤១ នៃទិវាទំនាក់ទំនងដៃ​គូ​សន្ទនាអាស៊ាន -អាមេរិក និងសន្និសីទជានខ្ពស់អាស៊ាន+១ ជាមួយចិនកូរ៉េខាងត្បូង និងជប៉ុន។

ថ្លែងមតិនៅសន្និសីទទាំងនោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយបណ្ដាដៃគូ វាយតំលៃខ្ពស់ចំពោះកិច្ចសន្យាជាមួយដៃគូនានា បន្តជួយឧបត្ថម្ភអាស៊ាន​កសាងសហគមន៍និងពង្រីកតួនាទីជាមជ្ឈមណ្ឌលនៅក្នុងតំបន់និងស្នើអោយភាគីនានាបន្តបង្កើនកិច្ច​សហប្រតិបត្តិការជាមួយអាស៊ានដោយប្រមូលផ្តុំទៅលើវិស័យអាទិភាព និងពង្រីកឧត្តមភាពរបស់ភាគីនីមួយ​ៗ។

នៅសន្និសីទជាន់ខ្ពស់អាស៊ាន-អាមេរិកលើកទី ៥ ពិភាក្សាអំពីវិស័យនយោបាយ សន្តិសុខ ភាគីទាំងពីរបានចែករំលែកទស្សនះអំពីស្ថានភាពនៅសមុទ្រខាងកើត ឧបទ្វីបកូរ៉េ ការប្រឆាំងលទ្ធិភេរវកម្មនិងជ្រុលនិយមនិងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌និងសង្គមកិច្ច។

នៅសន្និសីទជាន់ខ្ពស់អាស៊ាន-ចិនលើកទី ២០ បណ្ដាថ្នាក់ដឹកនាំអាស៊ាននិងចិន បានអនុម័តទៅលើសេចក្ដីថ្លែងការណ៍រួម ស្ដីអំពីការបង្កើនកិច្ចសហប្រតិបត្តិការ តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សំដៅបង្កើនការតភ្ជាប់ក្នុងវិស័យផ្សេងៗ ដូចជា៖នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ…លៗ

ទាក់ទិនដល់បញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំអាំស៊ាននិងចិនបានប្រកាសចាប់ផ្តើមដំណើការពិគ្រោះយោបល់និងចរចារស្ដីអំពីខ្លឹមសារនៃក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) និងចាត់ទុកនេះ​ជាមូលដ្ឋានសំខាន់មួយដើម្បីរួមចំណែករក្សាសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើត និងត្រូវគោរពច្បាប់អន្តរជាតិ​ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមនុទ្រ ១៩៨២។

នាថ្ងៃដដែល ក៏បានប្រព្រឹត្តទៅសន្និសីទជាន់ខ្ពស់ អាស៊ាន-កូរ៉េ លើកទី១៩ និងសន្និសីទជាន់ខ្ពស់អាស៊ាន-ជប៉ុន លើកទី២០ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ