10/08/2016 10:46 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc សង្កត់ធ្ងន់ទៅលើដំណោះស្រាយដើម្បីផ្នែកទេសចរណ៍រួមចំណែក១០%ចូល GDP


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសីទទូទាំងប្រទេសស្តីពីការ អភិវឌ្ឍន៍ផ្នែកទេសចរណ៍

នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសីទទូទាំងប្រទេសស្តីពីការអភិវឌ្ឍន៍ផ្នែកទេសចរណ៍ ដែលបានរៀបចំឡើងនៅទីក្រុង Hoi An ខេត្ត Quang Nam ។​ ថ្លែងមតិបើកសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ត្រូវស្វែង​រក​នូវដំណោះស្រាយដើម្បីនាំផ្នែកទេសចរណ៍ឲ្យក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ​ រួមចំណែក ១០% ចូលក្នុង GDP​ទូ​ទាំងប្រទេស។ 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖        “សហគមន៍ធ្វើអាជីវកម្មជាកត្តាសំខាន់។​ហើយ​​ប្រកាសនេះដើរតួនាទីសំ​ខាន់ក្នុងការអភិវឌ្ឍន៍ផ្នែកទេសចរណ៍។ ទីពីរគឺត្រូវកសាងពាណិជ្ជសញ្ញាទេសចរណ៍។ ​ក្រុង Da Nang បំពេញការងារនេះល្អណាស់។ តាមនោះត្រូវកំណត់របៀបធ្វើល្អបំផុត។ ដូច្នេះត្រូវពិភាគ្សាលើការកសាងពាណិជ្ជសញ្ញា កសាងអង្គភាព អាជីវកម្មមានទ្រង់ទ្រាយធំប្រកបដោយចីរភាព”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ