19/03/2018 10:19 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc វាយតម្លៃ​ខ្ពស់ចំពោះទំនាក់​ទំនង​ល្អប្រសើរ​អាស៊ាន-អូស្ត្រាលី​


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phucអញ្ជើញថតរួប​អនុស្សាវរីយ៍​ជាមួយ​ថ្នាក់ដឹកនាំ​
ដែលចូលរួមសន្និសីទកំពូលពិសេសអាស៊ាន-អូស្ត្រាលី (រូបតៈ VOV)

នាថ្ងៃទី១៨ ខែមីនា​ ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc អញ្ជើញបន្ត​សកម្មភាព​ចូលរួមរាល់​សកម្មភាពសំខាន់ៗក្នុង​ក្របខ័ណ្ឌនៃសន្និសីទកំពូល ពិសេសអាស៊ាន​-អូស្ត្រាលីនៅទីក្រុង S​ydney​។ នាយករដ្ឋមន្ត្រី លោ​ក Nguyen Xuan Phuc អញ្ជើញថ្លែងបទស​ន្ទរក​ថាសំ​ខាន់ ស្តីពី​ទិសដៅនៃ​ទំនាក់​ទំនង​ដៃគូនិង​កិច្ចសហ​​ប្រតិបត្តិ​ការសេដ្ឋកិច្ច រវាងអាស៊ានជាមួយអូស្ត្រា​លីនាពេលខាងមុខ។
 
នាយករ​ដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់​ថា ទំ​នាក់ទំ​នង​អាស៊ាន​-អូស្ត្រាលី​កំពុង​ស្ថិតក្នុង​ដំណាក់​កាល​ល្អប្រសើរបំផុត។ ​ដើម្បីពង្រឹងនិងពង្រីក នូវទំនាក់ទំ​នងនេះឲ្យកាន់តែស៊ីជម្រៅ ​ភាគីទាំង​ពីរគប្បី​ជម្រុញ​ខ្លាំង​កិច្ចសហ​ប្រតិបត្តិការ ​បង្កើន​ការជឿ​ទុកចិត្ត​ពីគ្នាទៅ​វិញ​ទៅមក​និង​គោរព​ផល​ប្រយោជន៍​របស់​​គ្នា។​
 
យោង​តាមលោកនាយករដ្ឋមន្ត្រី ភាគីទាំងពីរ​ត្រូវរក្សាសន្ទុះចង សម្ព័ន្ធ​សេដ្ឋកិច្ច និងបើកទ្វារ​ដើម្បីឈានដល់​ការអភិវឌ្ឍ​ប្រកប​វិបុលភាព។ ជាពិសេស អនុវ​ត្តជាក់ស្តែង កិច្ចព្រមព្រៀងពា​ណិជ្ជកម្មសេរីអាស៊ា​ន-​អូស្ត្រាលី-នូវែល​សេឡង់​ និងបញ្ចប់យ៉ាងឆា​ប់ៗ កិច្ចចរចានូវកិច្ចព្រ​មព្រៀងដៃគូសេដ្ឋកិច្ចលើ​គ្រប់ជ្រុងជ្រោយក្នុង​តំបន់ (RCEF)​។
 
អញ្ជើញ​ចែករំលែកនូវទស្សនៈនៅក្នុ​ងសន្និសីទចង្អៀតនៃស​ន្និសីទក្នុងនា​មជា ថ្នាក់ដឹក​នាំអាស៊ាន​មួយរូប​ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​ទាំង​៤រូ​បនេះ នាយ​ករដ្ឋមន្ត្រី ​លោក Nguyen Xuan Phuc បានលើកច្បាស់​នូវស្ថាន​ភាព​សន្តិសុខ​លើសមុទ្រ​នៅបង្កប់ភាព ចលាចលជា​ច្រើន។ ហេតុដូច្នេះ ក្នុងកិច្ចស​ហប្រតិបត្តិការលើស​មុទ្រ ត្រូវ​គោរព​តាម ច្បា​ប់សមុទ្រជាពិសេសគឺសន្ធិសញ្ញា​អ.ស.ប ស្តីពីច្បាប់ស​មុទ្រឆ្នាំ១៩៨២​ ហើយការ គោរព​ច្បាប់​ត្រូវក្លាយ​ទៅជាគ្រឹះស្ថា​នរឹងមាំសម្រាប់ការកសាងទំនុ​កទុក ចិត្តនិងរក្សាស្ថិរភា​ពក្នុងតំបន់។ ​លោកនាយ​ករដ្ឋមន្ត្រី​វៀតណាមបានចាត់ទុកថា​ ប្រទេសទាំងអស់ ​គប្បីមាន​ការកិច្ច​សហប្រតិបត្តិការ​សមុទ្រ​ដោយ​ព្រមៗ​គ្នានិង​គ្រប់ជ្រុង​ជ្រោយ។​ ពោលគឺពី ​ជ្រុងធានា​សន្តិសុខ​សមុទ្រ​ដល់​កិច្ច​ការពារ​បរិស្ថាន​និង​ការស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​សមុទ្រ​។
 

 

ក្នុងអំឡុងពេល​ចូលរួមសកម្មភាពសំខាន់ៗនៃ​សន្និសីទកំពូលពិសេ​សអាស៊ាន -អូស្ត្រាលី នាយករដ្ឋម​ន្ត្រី លោក Nguyen​ Xuan Phuc អញ្ជើញទទួលជួបស​ន្ទនាជាមួយ​នាយករដ្ឋមន្ត្រីកម្ពុ​ជា សម្តេចតេជោ ​ហ៊ុនសែន នាយក​រដ្ឋមន្ត្រី​ថៃ លោ​ក​ Prayuth Chan- ocha ទីប្រឹក្សាជា​ន់ខ្ពស់​មីយ៉ាន់ម៉ា Aung San Suu Kyi និងថ្នាក់ដឹកនាំអា​ស៊ាន មួយ​ចំនួន​ មានវត្តមានក្នុង​សន្និសីទកំពូល​នេះ។​
 
នារសៀលថ្ងៃទី១៨ខែមីនា​ (តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រី លោ​ក Nguyen Xuan Phuc និងលោកជំទា​វ រួមទាំង​គណៈប្រតិភូជាន់​ខ្ពស់វៀតណាម បាន ចាក​ចេញពីទីក្រុង Sydney វិលត្រឡប់ម​កមាតុ​ ប្រទេសវិញ បញ្ច​ប់ប្រកប​ដោយជោគ ជ័យនូវសកម្មភាពក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវ​ការនៅអូស្ត្រាលី និងចូល​រួម សន្និសី​ទកំពូលពិសេសអាស៊ាន-អូស្ត្រាលីតាមសេច​ក្តី អញ្ជើញរបស់នាយករដ្ឋមន្ត្រី អូស្ត្រាលី​ លោក​ Malcom Turnbull​ ផង​ដែរ៕

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ