08/12/2017 10:58 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មានគោលបំណងថាសហគ្រាសកាណាដាបង្កើនការវិនិយោគនៅវៀតណាម


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មានគោលបំណងថាសហគ្រាសកាណាដាបង្កើនការវិនិយោគនៅវៀតណាម

នៅក្នុងជំនួបសន្ទនាជាមួយលោកស្រី Kathleen Wynne អភិបាលរដ្ឋ Ontario (ប្រទេសកាណាដា) នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖ដំណើរទស្សនកិច្ចលើកនេះជាសក្ខីភាពរស់រវើកចំពោះទំនាក់ទំនងរវាងវៀតណាមនិងកាណាដា។

នាយករដ្ឋមន្ត្រីមានគោលបំណងថា៖នាពេលខាងមុខនេះ ទំហំពាណិជ្ជកម្មទ្វេភាគីបង្កើនពី១០-១៥ % ។ទន្ទឹម នឹងនោះ សហគ្រាសកាណាដានិយាយរួមនិងនៅរដ្ឋ Ontario និយាយដោយឡែក បង្កើនការវិនិយោគ នៅ​វៀត​ណាម​។ នាយករដ្ឋមន្ត្រីបានអះអាងថា៖ វៀតណាមនឹងបង្កលក្ខណះងាយស្រួលបំផុតសំរាប់សហគ្រាសបរទេស ដែល​ក្នុងនោះមានសហគ្រាសកាណាដា វិនិយោគនៅវៀតណាម។

រីឯ លោកស្រី Kathleen Wynne បានអោយដឹងថា៖ រដ្ឋ Ontario ជារដ្ឋដើមដំបូងអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ​រវាងវៀតណាមនិងកាណាដា បន្ទាប់ពីដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រី លោក  Justin Trudeau នៅវៀតណាមនាខែវិច្ឆិកាកន្លងទៅ។

នារសៀលថ្ងៃដដែល នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក៏បានជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន CJ (កូរ៉េខាងត្បូង) លោក Sohn Kyung Shik ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ