27/07/2016 08:55 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រគល់​គ្រឿងឥ​ស្សរិយយ​សមិត្តភាព​ជូន​អនុប្រ​ធាន​ធនាគា​ពិភព​លោក​


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជូនលោកស្រី Vitoria Kwakwa អនុប្រធានធនាគាពិភពលោក ទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ី ហ្វិក

នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc​អញ្ជើញ​ចូលរួម​ពិធី​ប្រគល់​គ្រឿង​ឥស្សរិយយ​សមិត្តភាព​ជូន​ លោកស្រី Vitoria Kwakwa​ អនុប្រធានធនាគា​ពិភពលោក ទទួល​បន្ទុក​តំបន់​អាស៊ី-ប៉ាស៊ី​ហ្វិក និង​ធ្វើជាកស្សិណ​សាក្សីពិធី​ចុះហត្ថលេខា លើកិច្ចព្រមព្រៀង​សហប្រតិបត្តិការ​មួយ ចំនួន​រវាង​​ធនាគារ​ពិភពលោក ជាមួយធនាគារជាតិវៀតណាម។ នៅទីនេះ ទេសា​ភិបាលធនាគារជាតិ​វៀត​ណាម លោក Le Minh Hung បានជឿជាក់​ថា ដោយការ ខិតខំប្រឹងប្រែងក្នុងអា​ណត្តិ​បំពេញបេសកកម្ម របស់ខ្លួន​នោះ លោក​ស្រី Kwakwa នឹងរួមចំណែកសំខាន់ក្នុង​ការលើក​កំពស់​ទំនាក់​ទំនង រវាងវៀតណាម​ជាមួយ ធនាគារ​ពិភព​លោក ពីទំនាក់ទំ​នងសហប្រតិបត្តិការ​ ទៅជាទំនាក់​ទំនង​ដៃគូ បង្កើត​នូវ​គ្រឹះរឹង​មាំ​សម្រាប់​ទំនាក់​ទំនង​នៃភាគី​ទាំង​ពីរ។

​នៅក្នុងពិធី ភាគីទាំងពីរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនៃកម្មវិធី និង​​គម្រោង​ការ​ចំនួន​៣ ដែល​មាន​តម្លៃ​​ជាង​៣៧០លាន​ដុល្លារ​អាមេរិក៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ