19/10/2016 10:22 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បញ្ជាណែនាំខេត្ត Long An ជម្រុញ​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​ឡើង​


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំខេត្ត Long An

នារសៀលថ្ងៃទី១៧ ខែតុលា ឆ្ន៉ាំ២០១៦ នៅខេត្ត Long An នាយករដ្ឋមន្ត្រីលោក​ Nguyen Xuan Phuc និង​ឧបនាយក​រដ្ឋមន្ត្រី​លោក Truong Hoa Binh បានអញ្ជើញជួប​ធ្វើ​ការ ជាមួយ​ថ្នាក់ដឹក​នាំ​ខេត្ត Long An។ នៅទី​នេះ លោក​ Nguyen Xuan Phuc បាន​ស្នើឲ្យ​ ខេត្ត ​Lon​g A​n បន្ត​អនុវត្ត​ការ​បង្កើត​តំបន់​ឯកវប្បកម្ម​កសិផល​ចំណី​អាហារ​​ស្អាត​​និង កសាងពាណិជ្ជសញ្ញាខ្លាំង​មិន​ត្រឹមតែ​សម្រាប់តំបន់នេះ​ ដោយឡែកប៉ុណ្ណោះ​ទេ ថែម ទាំង​បង្កើត​ពាណិជ្ជ​សញ្ញាខ្លាំង​សម្រាប់តំបន់​វាលសណ្តរ​ទន្លេ Cuu Long ទាំង​មូល​ទៀត​ផង​។ ក្នុង​ឱកាស​នេះដែរ នាយក​រដ្ឋមន្ត្រី​លោក​  Nguyen Xuan Phuc បាន​ប្រគល់ ភារកិច្ច​សម្រាប់​ខេត្តគឺ​ដល់ឆ្នាំ​២០១៨ ត្រូវ​ម្ចាស់​ការ​បាន​នូវ​ថវិការ​​ដោយ​ខ្លួន​ឯង​ជំនួស​ឲ្យការ​ទទួល ជំនួយ​ពីមជ្ឈឹម៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ