18/07/2016 08:14 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បញ្ចប់​ប្របក​ដោយ​ជោគ​ជ័យ​ដំណើរ​ទស្សន​កិច្ច​ នៅម៉ុងហ្គោលី​និង​ចូលរួម​ ASEM​១១​


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំមកពីប្រទេសអាស៊ី-អឺរ៉ុបមួយចំនួនក្នុងពិធីបិទបញ្ចប់ ASEM ១១ (រូបថតៈ TTXVN)

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក​Nguyen Xuan Phuc លោក​ជំទាវ​រួម​ទាំងគណៈប្រតិភូជាន់ខ្ពស់​រដ្ឋាភិបាល​វៀតណាម បានមកដល់ទីក្រុងហាណូយ បញ្ច​ប់​ប្រក​ប​ដោយ​ជោគជ័យ​ដំណើរ​ទស្សនកិច្ច នៅប្រទេសម៉ុងហ្គោលីនិងចូលរួមសន្និសីទជាន់​ខ្ពស់អាស៊ី-​អឺរ៉ុប (ASEM) លើក​ទី១១ តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតី​ម៉ុងហ្គោលី លោក Tsakhiagiin Elbegdodj និង​នាយក​រដ្ឋមន្ត្រី​ម៉ុង​ហ្គោលី លោក Jargaltulga Erdenebat។ ដំណើរទស្សនកិច្ចម៉ុងហ្គោលី​បាន​ប្រព្រឹត្ត​ទៅក្នុង​រយៈ​ពេល​២ថ្ងៃគឺ​ថ្ងៃទី១៣​និង១៤ ខែកក្កដា ឆ្នាំ២០១៥ ដែលទទួលបានលទ្ធផល​សំខាន់ៗ​ជាច្រើន បើក​ចេញ ទំព័រ​ថ្មីក្នុង​ទំនាក់​ទំនង​មិត្តភាព​ប្រពៃណី​វៀតណាម-ម៉ុង​ហ្គោលី​។ ដំណើរ​ទស្សន កិច្ចជាផ្លូវ​ការ​នៅម៉ុង​ហ្គោលី​និង​ចូល​រួមសន្និសីទ​ជាន់​ខ្ពស់​ ASEM១១ របស់នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​រួម​ចំណែកចូល​ក្នុង​​ការ​បង្កើន​ចំណង មិត្តភាពប្រពៃណីវៀតណាម - ម៉ុង​ហ្គោលី និងបន្តសម្តែងថា វៀត​ណាម​ជា​សមាជិក​សកម្ម​មួយ មាន​ការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ដើម្បី​សន្តិភាព ភាពសម្បូររុង​រឿង និងកិច្ច​សហប្រតិបត្តិ​ការ​ក្នុង​តំបន់​និង​លើពិភពលោក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ