25/03/2017 10:29 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួប​សន្ទនា​ជាមួយ​នាយក​សកល​វិទ្យាល័យ​ Havard​


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយសកលវិទ្យាធិការនៃសកលវិទ្យាល័យ Havard (រូបថត៖ http://vietnamnet.vn)

នារលៀលថ្ងៃទី២៤ ​ខែមិនា ឆ្នាំ​២០១៧ នៅទីក្រុង​ហាណូយ នៅ​​ជំនួប​​ជាមួយ​​លោកស្រី Drew Gilpin Faust សកល​វិទ្យា​ធិការ​នៃ​សកល​វិទ្យាល័យ Havard (អាមេរិក)  នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​លោក Nguyen Xuan Phuc បាន​អះអាងថា វៀតណាម​មាន​បំណង​បង្កើន​កិច្ច​សហប្រតិបត្តិការ ​លើវិស័យ​អប់រំ​ជាមួយ​អាមេរិក​និយាយ​រួម និងសកលវិទ្យាល័យ​ Havard និយាយ​ដោយឡែក ។ នាយក​​រដ្ឋមន្ត្រី​បាន​​ស្នើ​ឲ្យ​សកល​វិទ្យាល័យ Havard បន្ត​ជួយ​ជ្រោម​ជ្រែង​វៀត​ណាម ​ក្នុងការ​បណ្ដុះបណ្ដាល​​ចំពោះ​ថ្នាក់​ដឹក​នាំ ការ​គ្រប់​គ្រង​​សកល​​វិទ្យា​ល័យ និង​ជួយ​រៀប​ចំ​វគ្គ​បំពាក់​​បំប៉ន​​ ចំពោះ​​ថ្នាក់ដឹកនាំ​​ជាន់​ខ្ពស់​​នៅ​សកល​វិទ្យាល័យ​ជាដើម​ ។
 
រីឯខ្លួនវិញ លោកស្រី Drew Gilpin Faust សកលវិទ្យាធិការ​នៃ​សកល​វិទ្យាល័យ  Havard បានឲ្យដឹង​ថា​ សកល​វិទ្យាល័យ Havard កំពុង​ពង្រីក​សកម្មភាព​សហ​ប្រតិបត្តិការ ជាមួយ​បណ្ដា​សកល​វិទ្យាល័យ​ របស់​វៀត​ណាម ហើយ Havard នឹង​គាំ​ទ្រការស្រាវជ្រាវ និង​បង្រៀន​នៅវៀតណាម​ផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ