22/12/2016 10:06 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូតកាណាដា


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូតកាណាដាលោកស្រី Ping Kitnikone

នៅ​ក្នុងជំនួបនារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅ​ទីស្នាក់​ការ​ដ្ឋាភិបាល​វៀត​ណាម នាយករដ្ឋមន្ត្រីលោក​ Nguyen Xuan Phuc បានជូនព​រលោក​ស្រី Ping Kitnikone​ ដែល​ទើប​នឹង​បាន​តែងតាំង​ជា​ឯកអគ្គ​រដ្ឋ​ទូត​កាណាដា​ប្រចាំ​នៅ​វៀត​ណាម​។ នៅទី​នេះ​នាយក​រដ្ឋមន្ត្រី ​លោក Nguyen Xuan Phuc បាន​គូស​បញ្ជាក់​ថា ប្រទេសទាំង​ពី​រកំពុង​មាន​ឱកាស​ធំធេង​ជាច្រើន​សម្រាប់​បង្កើន​កិច្ច​សហប្រតិ​បត្តិការ​ ជាពិសេស​គឺទំនាក់​ទំនង​​ពាណិជ្ជកម្ម វិនិយោគ ឧបត្ថម្ភការ​អភិវឌ្ឍន៍​(ODA)​ អប់រំ​បណ្តុះ​បណ្តាល និង​ជួបប្រាស្រ័យ​ប្រជាជន​ជាដើម។ នាយក​រដ្ឋមន្ត្រី​វៀត​ណាម បាន​សន្យាថា​នឹ​ង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ បណ្តា​គម្រោង​ការ​របស់​កាណាដា​នៅ​វៀត​ណាម។ ​ភាគី​ទាំងពីរ​ក៏គប្បី​បន្ត​រួម​សហការ​យ៉ាង​ស្អិត​រមួត​នៅវេទិកា​តំបន់ និង​អន្តរជាតិ​នានា​ ក្នុង​​នោះមាន​អង្គការ​សហប្រជាជាតិ​ផង​​ដែរ​។ ​រីឯខ្លួន​វិញ ឯកអគ្គរដ្ឋទូតកាណាដាលោក​ស្រី  Ping Kitnikone បាន​​ឲ្យដឹងថា​​បច្ចុប្បន្ន​ វៀត​ណាម​ជាដៃគូពាណិជ្ជកម្មធំបំផុត របស់កាណាដាក្នុងប្លុកអាស៊ាន។ ​លោក​​ស្រីឯកអគ្គរដ្ឋទូត​កាណាដា ក៏បានឲ្យដឹងថា នាពេលខាងមុខ នឹង​រៀប​ចំ​អង្គភាព​​អាជីវកម្ម​អាកាសចរណ៍​​មួយក្រុម ​របស់​កាណាដា​មក​វៀតណាម​ស្វែងរក​ ឱកាស​​សហប្រតិបត្តិការ​ផងដែរ៕
 

តាម​ VOV5 – វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ