27/10/2017 10:53 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបធ្វើ​ការជា​មួយ​ថ្នាក់​ដឹក​នាំ​ខេត្ត​ទាំង​៤​

នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០១៧ នៅទីស្នាក់​រដ្ឋាភិបាល នាយករដ្ឋម​ន្ត្រី លោក Nguyen Xuan Phuc រួមជា​មួយ​ឧបនាយក​រដ្ឋមន្ត្រី លោក Trinh Dinh Dung និងតំណាងក្រសួងស្ថាប័នមួយ​ចំនួន​ បាន​ជួបធ្វើការ ជាមួយ​ថ្នាក់ដឹក​នាំទាំង៤​ខេត្តដែលរងផល​ប៉ះ ពាល់​ដោយភ្លៀង​ទឹក​ជំនន់ នាពេលកន្លងទៅ នោះគឺខេ​ត្ត Son La, Yen Bai, Hoa Binh ​និង Thanh Hoa។ 

 
 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តទាំង៤

នៅទីនេះ ​លោក Nguyen Xuan Phuc បានសូមឲ្យ​ដក ពិសោធន៍​យ៉ាង​ជ្រាល​ជ្រៅ​ពីការ​ងារ​ព្យាករណ៍​ដល់ការ​ងារ​បង្ការ​ប្រឆាំង​និង​ជំនះ ពុះ​ពារ។ បញ្ហាចំពោះមុខគឺ​ត្រូវប្រមូលផ្តុំរៀបចំកន្លែ​ង​ស្នាក់​នៅឲ្យប្រជាជន​នឹងនរ ធានា​ឲ្យ​សិស្សានុសិស្ស​ទៅសាលា​។ ជាពិសេស ថ្នាក់ដឹ​កនាំតំបន់ ត្រូវយកចិ​ត្តទុក​ ដាក់ ថែទាំគ្រួសារ​ដែល​រង់​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ បាត់បង់​មនុស្សនិង​បាតបង់ ផ្ទះល្បែង។

នៅក្នុងជំនួបធ្វើការ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានយល់ ព្រម​ជាមួយសំ​ណើរ​របស់​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍ជនបទឲ្យ​រៀប​ចំ​សន្និសីទ បង្ការ ប្រឆាំង​មហន្តរាយរបស់វៀតណាម ស​ម្រាប់ឆ្នាំ​២០១៧៕ 

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ