29/09/2017 11:02 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Hau Giang


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Hau Giang

នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Hau Giang (ភាគខាងត្បូងវៀតណាម)។ នៅទីនេះ នាយករដ្ឋមន្ត្រីបានលើកឡើងកក្តាអំណោយផលនិងការលំបាកសាកល្បងរបស់ខេត្ត ក្នុងដំណើការអភិវឌ្ឍន៍ និងនាំចេញដំណោះស្រាយមួយចំនួននាពេលខាងមុខនេះ៖

“ Hau Giang ខំប្រឹងប្រែងផ្លាស់ប្តូរថ្មី ច្នៃប្រឌិត សកម្ម ដើម្បីអភិវឌ្ឍន៍ក្លាយទៅជាខេត្តសម្បូររុងរឿង  ដោយផ្អែកទៅលើឧត្តមភាពរបស់ខេត្ត។ ក្នុងនោះប្រមូលផ្តុំអភិវឌ្ឍន៍កសិកម្ម បន្សាំជាមួយបំរ៉ែបំរួលអាកាសធាតុ អភិវឌ្ឍន៍សេវាកម្មនិងផ្នែកឧស្សាហកម្មកែច្នៃ ឧស្សាហកម្មឧបត្ថម្ភ បំរើកសិកម្ម។ជាពិសេស Hau Giang  ត្រូវពង្រីករូបសណ្ឋានសហករណ៍ថ្មី ពង្រីកគំរូផលិតកម្មកសិកម្មតាមបទដ្ឋានអំពីកសិផលស្អាត  សុវត្ថិភាព។”

ក៏ក្នុងថ្ងៃទី២៨កញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក៏បានអញ្ជើញចូលរួមសន្និសីទជំរុញវិនិយោគនៅខេត្ត Hau Giang ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ