20/09/2016 10:06 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រុងហាយហ្វុង


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រុងហាយហ្វុង

នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅក្រុងហាយហ្វុង (ភាគខាងជើងវៀតណាម)​ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីជំនួបធ្វើការ​ជាមួយ​ថ្នាក់ដឹក​នាំទីក្រុង ស្តីពី​លទ្ធផល​អនុវត្ត​ភារកិច្ច​សេដ្ឋកិច្ច​សង្គម ការ​ពារ​ជាតិ​សន្តិសុខកសាង​បក្ស រដ្ឋអំណាច​និង​ចលនាប្រជាជន នារយៈ​ពេល៩ខែដើម​ឆ្នាំ​២០១៦ និង​ភារកិច្ចនាពេល​ខាងមុខ។ ថ្លែង​មតិនៅក្នុងជំនួបធ្វើការនេះ លោក​ Nguyen Xuan Phuc បាន​សង្កត់ធ្ងន់​ទៅលើ​ទីតាំងយុទ្ធសាស្ត្រ​ របស់ក្រុងហាយ​ហ្វុង​ដោយ​មាន​ឧត្តមភាព​មួយ​ចំនួន​ដូច​ជា​៖ ជាកំពង់​ផែមួយ​ក្នុងចំណោម​កំពង់​ផែ​សមុទ្រធំបំផុត​ចំនួន​ពីរដែល​ជាចលនា​បង្កើន​កំណើន​សេដ្ឋកិច្ច​របស់​តំបន់​សេដ្ឋកិច្ច​​ភាគ​ខាង​ជើងវៀត​ណាម​ទាំងមូល។ ក៏ដោយមានលក្ខណៈវិសេសដោយឡែកនៃ​កំពង់​ផែសមុទ្រ​អន្តរជាតិ​នោះ ក្រុង​ហាយហ្វុងក៏​ជាតំបន់​ដើរជួរ​មុខទូទាំង​ប្រទេស​​ក្នុងការធ្វើ​សមាហរណកម្ម​និង​អភិវឌ្ឍន៍។ ពីសក្កានុភាព​នោះ នាយក​រដ្ឋមន្ត្រី​លោក​ Nguyen Xuan Phuc បានសង្កត់​ធ្ងន់​ថា ក្រុង​ហាយហ្វុង​ត្រូវអភិវឌ្ឍន៍​ឲ្យក្លាយទៅជា​​ក្រុងឆ្លាត មាន​លទ្ធភាពតភ្ជាប់ និង ត្រូវមានបរិយាកាសធ្វើអាជីវកម្មល្អ។

ថ្លែងមតិនៅសន្និសីទពន្លឿនវិនិយោគនៅទីក្រុងហាយហ្វុងនាយករដ្ឋមន្ត្រីលោក​ Nguyen Xuan Phuc បានឲ្យដឹង​ថា៖ «រដ្ឋាភិបាលមានគោលបំណងថា៖ មជ្ឈដ្ឋានវិនិយោគិន​មិនត្រឹម​តែយក​ចិត្ត​ទុក​ដាក់ទៅលើការ​អភិវឌ្ឍន៍​ប្រសិទ្ធភាព​សេដ្ឋកិច្ច ប៉ុណ្ណោះទេ ថែម​ទាំង​យោកចិត្ត​ទុកដាក់ដល់​បរិស្ថាន​ដើម្បី​អភិវឌ្ឍន៍​និរន្តរភាព​ទៀត​ផង​។ ខ្ញុំមាន​គោលបំណងថា៖​វិនិយោគិន​វិនិយោគ​បច្ចេក​ទិវ្យាខ្ពស់​ទំនើប​ដែល​ធានា​បរិស្ថាន​សំរាប់​ជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ​នៅទី​ក្រុង Hai Phong និង វៀតណាម ៕»

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ