15/07/2016 10:35 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបជាមួយប្រធានរដ្ឋសភាម៉ុងហ្គោលី


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយប្រធានរដ្ឋសភា ម៉ុងហ្គោលី Miyegombyn Enkhbold

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ុងហ្គោលី នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រធានរដ្ឋសភាម៉ុងហ្គោលី Miyegombyn Enkhbold។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានអះអាងលើការសន្យាបង្កើនកិច្ចសហប្រតិបត្តិការ
រវាង ប្រទេសទាំងពីរក្នុងបណ្តាបញ្ហាទ្វេភាគីនិងនៅវេទិកាអន្តរជាតិនានា។​ភាគីទាំងពីរក៏បានចាត់ទុកថា គប្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មឲ្យសមស្របនឹងសុក្កានុភាពសហប្រតិបត្ការ​វៀត​ណាម​-​ ម៉ុងហ្គោលី។​រីឯខ្លួនវិញ ប្រធានរដ្ឋ សភា ម៉ុងហ្គោលី បានសង្កត់ធ្ងន់ថា ម៉ុងហ្គោលីចាត់ទុកវៀតណាមជាដៃគូសំ​ខាន់​មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងអះអាងថា ម៉ុងហ្គោលីនឹងបន្តគោលនយោបាយកិច្ច ការបរទេសដោយយកចិត្តទុកដាក់ទំនាក់ទំនងជាមួយវៀតណាមនាពេលខាងមុខ។

ក្នុងព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមវេទិកាអង្គភាពអាជីវកម្មវៀតណាម- ម៉ុងហ្គោលី។ ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖“​វៀតណាមមានមុខទំនិញល្បីឈ្មោះជាច្រើនដែលអាចនាំចេញទៅម៉ុងហ្គោលីដូចជា កសិផល ម្ហូបអាហារ ជលផល និងមុខទំនិញជាច្រើនប្រភេទទៀត។​ ផ្ទុយទៅ​វិញ វៀតណាមចង់វិនិយោគចូលម៉ុងហ្គោលីលើវិស័យរុករករ៉ែ បច្ចេកវិទ្យា ទេសចរណ៍ និងវិស័យដទៃមួយចំនួនទៀត។​វៀតណាមនិងម៉ុងហ្គោលី នៅមានសក្កានុពលជាច្រើន ដូចជាមុខទំនិញម្ហូបអាហារមានគុណភាពខ្ពស់ និងផលិតផលរ៉ែផងដែរ”។

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ