12/03/2018 09:46 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅនូវែលសេឡង់និងអូស្ត្រាលី

ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern នាថ្ងៃទី១១ខែមិនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋនូវវែលសេឡង់ពីថ្ងៃទី ១១​ ដល់ថ្ងៃទី​ ១៤ ខែមីនា​ ឆ្នាំ២០១៨។


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម  លោក Nguyen Xuan Phuc 

នេះជាដំណើរទស្សនកិច្ចនូវែលសេឡង់លើកដំបូងរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។ ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានប្រព្រឹត្តទៅក្នុងបរិបទដែលនូវែលសេឡង់មានបំណងបង្កើនថែមទៀតទំនាក់ទំនងជាមួយវៀតណាម បង្ហាញគោលនយោបាយគោរពតួនាទីនិងឋានៈរបស់​វៀតណាមក្នុង តំបន់ ជាពិសេស តាមរយៈវៀតណាមដើម្បីបង្កើនថែមទៀតនូវទំនាក់ទំនងនូវែលសេ ឡង់-អាស៊ានផងដែរ។

បន្ទាប់ពីដំណើរទស្សនកិច្ចនៅនូវែលសេឡង់មក នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអូស្ត្រាលី តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcoim Turnbull ​និងចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អូស្ត្រាលី ក្នុងអំឡុងពេលពីថ្ងៃទី១៤ដល់ថ្ងៃទី១៨ ខែមីនា។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសអូស្ត្រាលីលើកនេះ ប្រទេសទាំងពីរនឹងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឡើងកម្ពស់​ថ្មីចំទៅឱកាសអបអរសាទរ ខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ