13/12/2017 05:13 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖បដិវត្តន៍ឧស្សាហកម្ម៤,០ជាឱកាសសំរាប់វិនិយោគិន


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖បដិវត្តន៍ឧស្សាហកម្ម៤,០ជាឱកាសសំរាប់វិនិយោគិន

ដោយប្រធានបទ៖ ” VBF-២០ឆ្នាំរួមដំណើរជាមួយសហគមន៍សហគ្រាស និងឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គមកិច្ច ឆ្នាំ២០២០នោះ” វេទិកាសហគ្រាសវៀតណាម (VBF) ប្រចាំឆ្នាំ២០១៧ បានប្រារព្ធឡើង នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ។ វេទិកាឆ្នាំនេះបានប្រមូលផ្តុំពិភាក្សាអំពី៖ លើកកំពស់ទិន្នផល និង​បណ្ដាកត្តាជំរុញការអភិវឌ្ឍន៍របស់ផ្នែកឧស្សាហកម្ម ជំរុញការវិនិយោគផ្នែកឯកជន សំដៅកែលំអស្ថានភាព​ហិរញ្ញវត្ថុ ។

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖បដិវត្តន៍ឧស្សាហកម្ម ៤.០ ជាឱកាស​សំរាប់វិនិយោគិនពេលគេមកវិនិយោគនៅវៀតណាម។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលនឹងផ្លាស់ប្តូរថ្មីរបៀបគ្រប់គ្រង សំដៅកសាងបរិយាកាសអាជីវកម្មអំណោយផល លើកទឹកចិត្តការច្នៃប្រឌិតមានចរិតលក្ខណះប្រកួតប្រជែង។

“ នាបច្ចុប្បន្ន រដ្ឋាភិបាលកំពុងប្រមូលផ្តុំកែលំអគុណភាពរបៀបរបបគោលនយោបាយ ច្បាប់តាមទិសបង្កើនលក្ខណៈតម្លាភាព សុវត្ថិភាព និងប្រសិទ្ធភាព ជំរុញនីតិរដ្ឋ លើកកំពស់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច សំដៅរក្សាកំណើន ធានាវឌ្ឍនភាពសង្គម។ ហើយសហគមន៍សហគ្រាសនោះឯងជាកម្លាំងចលករផង និងជាមធ្យោបាយ​ផង​ ដើម្បីរដ្ឋាភិបាលអនុវត្តចក្ខុវិស័យ និងគោលបំណងរបស់ខ្លួន។”

នាយករដ្ឋមន្ត្រីក៏បានអោយដឹងថែមទៀតថា៖នាពេលខាងមុខនេះ រួមជាមួយការរក្សាម៉ាក្រូសេដ្ឋកិច្ចនោះ រដ្ឋាភិបាល​វៀតណាមនឹងផ្តល់អាទិភាពចំពោះការវិនិយោគ លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយចំណាយសំរាប់សហគ្រាស៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ