18/10/2017 10:44 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phucទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក

 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម  លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក Ted Osius មកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម

នាព្រឹកថ្ងៃទី១៧ ខែតុលា ​ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នា​យករដ្ឋមន្ត្រីរ​ដ្ឋាភិបាល​វៀតណាម  លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួប​ជាមួយឯកអគ្គ​រដ្ឋទូតអាមេរិក លោក Ted Osius មកជំរាប​លាក្នុង​ឱកាស​បញ្ចប់​បេសកកម្មការ​ទូតនៅវៀតណាម​។ 
 
នាយករដ្ឋមន្ត្រី លោក Nguye​n Xuan Phuc បានឲ្យដឹងថា កិច្ចសហប្រតិប​ត្តិការ​​សេដ្ឋកិច្ច ពាណិជ្ជកម្មនិង​វិនិយោគ​នៅបន្តជាកម្លាំង​ចលករសម្រាប់ទំនាក់ទំ​នងនៃ ប្រទេសទាំងពីរ ខណៈដែលពាណិ​ជ្ជកម្មទ្វេភាគី កើន​ពី៣៦​ពាន់​លាន​ដុល្លារកាលពី ឆ្នាំ២០១៤ដែលលោកទើបទទួ​លដំណែងជាឯកអគ្គរដ្ឋទូ​ត ​ឡើង​៥០ពាន់​លាន​ដុល្លា​ នាបច្ចុប្បន្ន។ អបអរសាទរនូវដំ​ណើរទស្សនកិច្ចវៀតណាមរបស់ប្រ​ធានាធិបតីអាមេ រិកលោក Don​ald Trump នាពេលខាងមុខ​នោះ លោក Nguyen Xuan Phuc បាន វាយត​ម្លៃខ្ពស់ ចំពោះ​ការដែល​លោក​ឯកអគ្គរដ្ឋ​ទូត​បាន​រួមចំណែកលើកកំពស់ទំនាក់​ ទំនងទ្វេភាគីរវាងប្រទេស​ទាំងពីរ បង្កើត​គ្រឹះស្ថាន​ដើម្បី​នាំទំនាក់​ទំនង​ដៃគូ​លើគ្រប់ ​វិស័យវៀតណាម-អាមេរិកឲ្យកាន់តែស៊ីជម្រៅ ថែមទៀ​តនាពេលខាងមុខ ដោយឈរ​ លើមូលដ្ឋាន​គោរព​​របប​នយោ​បាយ​របស់គ្នាទៅវិញទៅមក។
 
រីឯខ្លួនវិញ លោក Ted Osius សង្ឃឹមថា ដំណើរទស្សនកិ​ច្ចវៀត ណាម​នាពេលខាង​មុខ​របស់​ប្រធានា​ធិបតី​អាមេរិក​ លោក Donald Trump នឹងនាំទំនាក់ទំនងរវាងប្រទេសទាំ​ងពីរឡើងកំពស់ថ្មី៕

 

តាម​ VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ