21/03/2015 14:39 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បញ្ចប់ដំណើរទ​ស្សនកិច្ចជាផ្លូវការនៅ​ប្រទេសណូវែល​ហ្សេឡង់និងអូស្ត្រាលី

នារសៀលថ្ងៃទី២០ខែមិនាឆ្នាំ២០១៥ (តាមម៉ោងតំបន់) នាយករដ្ឋមន្ត្រីលោក ​Nguyen Tan Dung និង​ភរិយា​រួម​ជា​មួយ​គណៈ​ប្រតិភូវៀតណាម បានចាក​ចេញ​ពីទីក្រុង Auckland របស់​ណូវែល​ហ្សេឡង់​ត្រឡប់​មកទីក្រុង​ហា​ណូយ​ បញ្ចប់​ដំណើរទស្សនកិច្ចជាផ្លូវ​ការ​នៅប្រ​ទេសអូស្រ្តា​លីនិងណូ​វែល​ហ្សេឡង់។

នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បញ្ចប់ដំណើរទស្សន​កិច្ចជាផ្លូវការ​នៅប្រទេស​ណូវែលហ្សេឡង់​និងអូស្ត្រាលី​ប្រកបដោយ​​ជោគជ័យ(រូបថតៈVGP/Nhật Bắc )
 

មុននឹងចាកចេញពីណូវែលហ្សេឡង់ នាព្រឹកថ្ងៃទី២០ខែមិនាឆ្នាំ២០១៥ នៅទីក្រុង ​Auckland លោក Nguyen Tan Dung រួម​ជាមួយគណៈប្រតិភូ​ជាន់ខ្ពស់នៃរដ្ឋាភិ​បាលវៀត​ណាម បាន​ចូលរួម​ការពិភាក្សា​ជាមួយ​បណ្តាអង្គ​ភាព​អាជីវកម្ម​វៀត ណាមនិងណូវែល​ហេ្សឡង់។ នៅទីនេះ លោក Nguyen Tan Dung បាន​ឲ្យដឹង​ថា វៀត​ណាម​កំពុងប្រមូលផ្តុំ​ជម្រុញការ​កំណែទម្រង់និ​ងរៀបចំរចនាសម្ព័ន្ធ​ខឿន​សេដ្ឋកិច្ចឡើង​វិញ​ដោយផ្តោត​ទៅ​លើ​ការ​​អនុវត្តដោយប្រសិទ្ធ​ភាព​ចំណុច​លោតផ្លោះចំនួន៣គឺ យន្ត​ការ ធនធាន​មនុស្ស និងហេដ្ឋារចនា​សម្ព័ន្ធ ដោយ​ផ្សារភ្ជាប់ ជាមួយការផ្លាស់ប្តូររូប​សណ្ឋានកំណើន បង្កើន​ទិន្នផល​គុណភាព​និង កម្លាំង​ប្រកួត​ប្រជែង​នៃ​ខឿន​​សេដ្ឋ​កិច្ច។

លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា សក្តានុភាពសហប្រតិបត្តិការ រវាង​វៀត​ណាម​និងណូវែល​ហ្សេឡង់​នៅធំធេង​ណាស់ ព្រមទាំង​លើកច្បាស់​ថា​ដំណើរការ​កំណែទម្រង់​និងធ្វើ​សមាហរ​ណកម្ម​អន្តរជាតិ​ដ៏​ជ្រាល​ជ្រៅ​របស់វៀត​ណាម កំពុងបើក​ចេញឱកាសជា​ជ្រើនសម្រាប់​វិនិយោគិន ក្នុងនោះមាន​វិនិយោ​គិន ណូ​វែល​​ហ្សេឡង់។ លោកមាន​បំណងថា អង្គភាពអាជីវកម្មណូវែលហ្សេ​ឡង់ បង្កើន​កិច្ចសហ​ប្រតិបត្តិ​ការនិង​វិនិយោគ​​​លើវិស័យកសិកម្មនៅវៀត​ណាម​ជាពិសេស គឺផ្លាស់ប្តូរ​បច្ចេកវិទ្យា អភិវឌ្ឍន៍​បណ្តាស​ង្វាក់​តម្លៃ​កសិ​កម្ម​ សំដៅ​បង្កើន កម្លាំងប្រកួតប្រជែ​ងកសិផលដោយ​ឈរលើមូលដ្ឋា​នភាគី​ទាំងពីរមាន​ផល​ប្រយោជ​ន៍​រួម។

ភាគីទាំងពីរបានព្រមព្រៀងចេញសេចក្តីថ្លែងការណ៍រួមស្តីពីការ​បង្កើនទំនាក់​នងដៃគូលើគ្រប់វិស័យរវាងវៀតណាមជាមួយ
ណូវែលហ្សេឡង់ (រូបថតៈ VGP)

 

នាព្រឹកថ្ងៃដដែល នាយករដ្ឋ​មន្ត្រីលោក Nguyen Tan Dung បាន​ទទួល​ជួប សន្ទនា​ជាមួយ​ថ្នាក់​ដឹកនាំ​នៃសម្ព័ន្ធ​ក្រុមធំៗ​របស់ណូវែលហ្សេឡង់​និង​អញ្ជើញទៅ ទស្សនា​សកលវិទ្យាល័យបច្ចេក​វិទ្យា Aukland ដែល​មាន​​និស្សិតវៀត​ណាម​ជាង ៣០០នាក់កំពុង​សិក្សា។ នៅទី​នេះ លោក Nguyen Tan Dung បាន​សង្កត់​ធ្ងន់​ថា៖​​​“រដ្ឋាភិបាល​វៀតណាមបានស្នើររដ្ឋាភិបាល​ណូវែលហ្សេឡង់ លោករដ្ឋមន្ត្រី​ក្រសួងអប់រំក៏ដូច​ជា​លោក​នា​យក សក​ល​វិទ្យា​ល័យប​ច្ចេកវិទ្យា Aukland បង្កើន កិច្ចសហប្រតិ​បត្តិការលើវិស័យ​អប់រំនិង​បណ្តុះ​បណ្តា​លប្រ​​ភព​ធ​នធាន​មនុស្ស​ជាមួយវៀតណាម។ ខ្ញុំស្នើថ្នាក់ដឹកនាំណូវែលហ្សេឡង់បង្កើនអាហារូបករណ៍​បន្ថែម​ទៀត​​សម្រា​ប់​​និស្សិត និងកាត់បន្ថយ​ចំណាយសិក្សាសម្រាប់​និស្សិត​វៀតណាមនៅណូវែលហ្សេឡង់ផង​ដែរ”។ តាង​​នាម​​​រដ្ឋា​ភិបាល លោក Nguyen Tan Dung មានបំណងថា និស្សិតនិង សិក្ខាកាម​វៀតណាម​បន្តការសិក្សា​ស្រាវ​​ជ្រាវ​​ឲ្យបាន​ល្អ មិនត្រឹម​តែដើម្បីផល ប្រយោជន៍​របស់ខ្លួនប៉ុណ្ណោះ​ទេ ថែមទាំងដើម្បី​រូបភាព​​ទឹកដី មនុ​ស្ស​​​វៀត​​ណាម​​ទៀតផង៕

 តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ